វិធីធ្វើចាយ៉បំពងស្រួយឆ្ងាញ់ (មានវីដេអូវិធីធ្វើ)!

290

គ្រឿងផ្សំ៖ សំបករុំចាយ៉, សាច់ចិញ្រ្ចាំ ៣០០ក្រាម, ខ្ទឹមសចិញ្រ្ចាំ ៣-៤កំពឹស, មីសួ ១ដុំ ឬ៥០ក្រាម, ស្លឹកខ្ទឹមហាន់ល្អិតៗ ១០០ក្រាម, ស៊ុត ១គ្រាប់, អំបិល ១ចុងស្លាបព្រាកាហ្វេ, ម្រេចម៉ត់បន្តិច, ស្ករស ១ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយ, សណ្តែកបណ្តុះ ១កូនចានចង្កឹះ, ការ៉ុត ១ផ្លែតូចល្មម ហាន់ ឬសាប់ជាសរសៃៗ, ផ្សិតត្រចៀកកណ្តុរ (ដាក់បើចូលចិត្ត)។ គ្រឿងផ្សំទឹកជ្រលក់៖ ទឹកក្តៅ ៣ស្លាបព្រាបាយ, ស្ករស ៥ស្លាបព្រាបាយ, ទឹកត្រី ៥ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ៤-៥ស្លាបព្រាបាយ, ខ្ទឹមសចិញ្រ្ចាំ, ម្ទេសហាន់។

វិធីធ្វើ៖

១.យកមីសួដាក់ត្រាំទឹកចោលរយៈពេល ១៥-២០នាទី រួចស្រង់ចេញយកមកកាត់ខ្លីៗល្មម ទុកមួយឡែក

២.យកសាច់ចិញ្រ្ចាំលាយជាមួយខ្ទឹមសចិញ្រ្ចាំ, មីសួ, សណ្តែកបណ្តុះ, ការ៉ុត, ស្លឹកខ្ទឹម, អំបិល, ស្ករស, ទឹកត្រី និងម្រេច គោះស៊ុតដាក់ចូលច្របល់ចូលគ្នាឲ្យសព្វល្អ

៣.បន្ទាប់មកយកសំបកដាក់លាបទឹកតិចៗឲ្យសព្វ (ដើម្បីឲ្យទន់ស្រួលរុំ) រួចដួសស្នូលដែលលាយគ្រឿងហើយដាក់ចូលរុំវា ហើយយកទៅបំពងឲ្យឆ្អិនក្រៀមល្មមតាមចំណូលចិត្ត។

៤.ធ្វើទឹកជ្រលក់ លាយគ្រឿងផ្សំទឹកជ្រលក់ទាំងអស់ចូលគ្នា ទឹកក្តៅ​, ស្ករស, ទឹកត្រី និងទឹកក្រូចឆ្មារកូរចូលគ្នាឲ្យសព្វ រួចដាក់ខ្ទឹមចិញ្រ្ចាំ និងម្ទេសហាន់ចូលជាការស្រេច អាចដាក់បន្ថែមជាមួយសណ្តែក និងការ៉ុត៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

 

វីដេអូវិធីធ្វើប្រភពពី facebook៖

អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE