វិធីបុកកន្ទុយហេស ងាយស្រួលណាស់!

65

+គ្រឿងបុក៖- ត្រីឆ្អើ (៤ចង្កាក់)- ស្ករត្នោត (១ស្លាបព្រាបាយ)- ប្រហុកគ្មានជាតិគីមី – ធម្មជាតិ (៧ចង្វារ)
– ម្ទេសក្រហម (៥០គ្រាប់) បើមិនចេះហិរ ដាក់តាមយើងញ៉ាំបាន- ស្លឹកក្រូចសើច (២០សន្លឹក)
– ខ្ទឹម (៣ដុំ)- រំដេង (១ដុំ)- ម្សៅស៊ុប ជំនួសប៊ីចេង (១ស្លាបព្រាកាហ្វេកន្លះ)+របៀបធ្វើ៖-បុកត្រីឆ្អើអោយម៉ត់ ទុកមួយឡែក- ចិញ្ច្រាំប្រហុកអោយម៉ត់ រួចឆាជាមួយប្រេង អោយហួតទឹក
– ម្ទេស ស្លឹកក្រូចសើច បំពងអោយស្រគាំ– បកខ្ទឹមសរតិចៗកុំអោយអស់សំបង រួចបុកជាមួយម្ទេស ដែលបំពងរួច បុកម៉ត់ហើយ ដាក់ត្រីឆ្អើ ដែលបុករួច ចូលក្នុងត្បាល់ បុកប្រហុកឆា អំពិលទាំងគ្រាប់ បន្ទាប់មកទៀតដាក់គ្រឿង ស្ករត្នោត រំដេងហាន់អោយល្អិត និង ម្សៅស៊ុប១ស្លាបព្រាកាហ្វេកន្លះ ជាចុងក្រោយ បំពងស្លឹកក្រូចសើចស្រគាំ ដាក់ចូលជាមួយគ្នា រួចជាស្រេច ។សម្រួលអត្ថបទ៖ផ្កាក្រដាស

SHARE