ចង់បានធ្មេញសស្អាត ត្រូវកែទម្លាប់អាហារអាក្រក់ទាំងនេះ!

48

១- អាហារភេសជ្ជៈធ្វើឲ្យធ្មេញស្រអាប់– អាហារ និងផ្លែឈើផ្ទុកជាតិអាស៊ីដ៖ អាហារប្រភេទនេះ មិនល្អសម្រាប់ធ្មេញទេ ដូចជា ញ៉ាំក្រូចឆ្មារច្រើនពេក ឬអាហារដែលមានទឹកខ្មេះ នឹងបំផ្លាញធ្មេញរបស់យើង។ ជាតិអាស៊ីដ ក្នុងអាហារ និងផ្លែឈើទាំងនេះ អាចបំផ្លាញកាចាធ្មេញ និងធ្វើឲ្យធ្មេញឡើងលឿង។

– ភេសជ្ជៈត្រជាក់ៗ៖ ភេសជ្ជៈត្រជាក់ ដូចជា តែ ឬកាហ្វេ ក៏ធ្វើធ្មេញប្រែទៅជាស្រអាប់ដូចគ្នា។ ជាតិតានីន (ប៉ូលីហ្វេណុលអាស៊ីដ) មាននៅក្នុងកាហ្វេ ជាមូលហេតុចម្បង ធ្វើឲ្យធ្មេញប្រែពណ៌។ ដំណោះស្រាយ ត្រូវប្រើទុយោពេលផឹកកាហ្វេ កុំប្រើមាត់ផ្ទាល់។

– ចំណីផ្អែម៖ របស់ផ្អែមៗ ដូចជា នំ Cookie ស្ករគ្រាប់ សុទ្ធតែមិនល្អចំពោះសុខភាពធ្មេញ។ ជាតិស្ករនឹងជាប់លើធ្មេញយើង ហើយធ្វើឲ្យបាក់តេរីងាយលូតលាស់ បន្ទាប់មកបាក់តេរី នឹងបញ្ចេញជាតិអាស៊ីដទៅបំផ្លាញធ្មេញ នាំឲ្យធ្មេញឡើងខ្មៅ និងស៊ីធ្មេញយើងរហូតដល់មានប្រហោង។

– ភេសជ្ជៈផ្អែម៖ ជាតិស្ករមានក្នុងភេសជ្ជៈ ដូចជា ទឹកក្រូចឆ្មារ ឬទឹកក្រូច ក៏អាចបំផ្លាញធ្មេញយើង ដូចគ្នានឹងជាតិស្ករក្នុងស្ករគ្រាប់ ។– ស្រាក្រហម និងស្រាស។

២-ទម្លាប់អាក្រក់ធ្វើឲ្យធ្មេញស្រអាប់៖– មិនថែទាំធ្មេញ– ប្រើថ្នាំជក់ ឬជក់បារី។៣- វិធីថែទាំងធ្មេញកុំឲ្យស្រអាប់៖– ប្រើទុយយោពេលផឹកកាហ្វេ តែ ឬទឹកក្រូច ព្រោះអាចកាត់បន្ថយភេសជ្ជៈទាំងនោះ មិនឲ្យទៅប៉ះផ្ទាល់ជាមួយធ្មេញ– ប្រើទឹកខ្ពុរមាត់ប្រឆាំងបាក់តេរី ដើម្បីជួយធ្វើឲ្យធ្មេញស ព្រោះបើសម្អាតធ្មេញមិនបានល្អ ធ្មេញនឹងឡើងកំបោរ ងាយស្រអាប់ដោយសារអាហារយើងញ៉ាំចូលទៅ– ត្រូវឈប់ជក់បារី ឬថ្នាំជក់។

៤-អាហារមិនធ្វើឲ្យធ្មេញស្រអាប់៖– ផ្លែឈើដែលមានជាតិសរសៃ ដូចជា ផ្លែប៉ោម ឬផ្លែស៊េរី អាចជួយធ្មេញឲ្យស ព្រោះជាតិសរសៃក្នុងផ្លែឈើទាំងនោះ អាចជម្រុះកាកសំណល់ជាប់លើធ្មេញ ពេលយើងទំពាម្តងៗ ប៉ុន្តែយ៉ាងណា ពេលញ៉ាំហើយ នៅតែត្រូវដុសធ្មេញមុនចូលគេង។

– ផឹកទឹកច្រើនមិនមែនគ្រាន់តែជួយរាងកាយមានជាតិទឹកគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងជួយរក្សាសុខភាពមាត់ ធ្មេញ និងអញ្ចាញផងដែរ។– គ្រាប់ធញ្ញជាតិ មានផ្ទុកជាតិប្រូតេអ៊ីន អាចពង្រឹង និងការពារធ្មេញឲ្យរឹងមាំ។

សម្រួលអត្ថបទដោយ៖ ផ្កា ស

SHARE