វិធីធ្វើសាច់មាន់ឆាម្រះព្រៅ រសជាតិហឹរឆ្ងាញ់ (មានវីដេអូ)

244

គ្រឿងផ្សំ៖ សាច់មាន់ (សាច់ទ្រូង ឬ សាច់ភ្លៅ) ២០០ក្រាម កាត់ជាដុំតូចល្មម, ម្ទេស ៧-១០គ្រាប់ និង ខ្ទឹមស ៥-៧កំពឹស (តាមចំណង់ចំណូលចិត្ត), ស្លឹកម្រះព្រៅ មួយដៃ, ទឹកប្រេងខ្យង ១ស្លាបព្រាកាហ្វេ, ទឹកស៊ីអ៊ីវ និង ស្ករស មួយមុខ កន្លះស្លាបព្រាកាហ្វេ, ទឹកស៊ីអ៊ីវខាប់បន្តិច។ វិធីធ្វើ៖ យកខ្ទឹមសបកសំបក ហើយបុកចូលគ្នាជាមួយម្ទេស ទុកមួយឡែក។ ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមដែលបុកជាមួយម្ទេសចូល ឆាច្របល់កុំឲ្យក្រៀមពេក ហើយដាក់សាច់មាន់ចូល ឆាត្រលប់ប្រហែល ២-៣នាទី ឲ្យសាច់ឆ្អិនល្មម។

ដាក់គ្រឿង ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករសចូល និងទឹកស៊ីអ៊ីវខាប់ចូលបន្តិច ឆាច្របល់ចូលគ្នាឲ្យសព្វ។ រួចដាក់ស្លឹកម្រះព្រៅចូល ឆាចូលគ្នា ៤-៥ត្រលប់ ឆ្អិនហើយដួសដាក់ចានជាការស្រេច ទទួលទានជាមួយបាយក្តៅៗ ថែមជាមួយនឹងស៊ុតចៀនទៀត កាន់តែឆ្ងាញ់៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE