របៀបធ្វើម្នាស់ជូរ យ៉ាងណាផ្អែមឆ្ងាញ់?

174

របៀបធ្វើម្នាស់ជូរ យ៉ាងណាផ្អែមឆ្ងាញ់?-ត្រូវចិតសំបកម្នាស់ចេញអោយស្អាត ប្រឡាក់អំបិលអោយសព្វទុកចោល ២-៣នាទី រួចលាងទឹកចេញឲ្យស្អាត
-ហាន់ជាបន្ទះទទឹងៗ ដោយពុំចាំបាច់ចិតបណ្តូលចេញនោះទេ យកកំបោរ ស ប្រហែលមួយកំប៉ុងលាយជាមួយទឹកស្អាត យកម្នាស់ដែលហាន់រួច មកដាក់ត្រាំក្នុងទឹកកំបោរ ប្រហែល ២០-៣០នាទី រួចលាងទឹកចេញ។-ធ្វើបែបនេះម្នាស់នឹងប្រែក្លាយទៅជាពណ៌លឿងស្រស់ និងមានរសជាតិផ្អែមឆ្ងាញ់ ហើយអ្នកក៏ពុំចាំបាច់ភ័យខ្លាចថា ជាតិកំបោរជ្រាបចូលទៅក្នុងសាច់ម្នាស់នោះទេ ព្រោះវាពុំអាចជ្រាបចូលបានឡើយ វាបានត្រឹមតែស្រូបយកជាតិជូរ ចេញពីសាច់ម្នាស់ប៉ុណ្ណោះ។ ប៉ុន្តែអ្នកមិនត្រូវត្រាំវាយូរពេកនោះទេ ព្រោះវាអាចធ្វើអោយម្នាស់ប្រែជាមានរសជាតិសាប លែងឆ្ងាញ់ទៅវិញ។

SHARE