វិធីធ្វើបង្អែមល្ពៅខ្ទិះ ឆ្ងាញ់ណាស់ (មានវីដេអូ)

178

គ្រឿងផ្សំ៖ ល្ពៅ ៥០០ក្រាម, ខ្ទិះដូងដើម ២៥០មីលីលីត្រ និង ខ្ទិះចុង ៥០០មីលីលីត្រ, ស្ករស ៨០ក្រាម, ស្ករត្នោត ១០០ក្រាម, អំបិល ១ចុងស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣-៤សន្លឹក (ដាក់ក៏បានមិនដាក់ក៏បាន)។ វិធីធ្វើ៖ យកល្ពៅកាត់ជាដុំៗ រួចយកទៅលាងទឹកឲ្យស្អាត។ ដាក់ខ្ទិះចុងចូល រួចដាក់ស្ករត្នោត ស្ករស និងអំបិលចូល កូរចូលគ្នាឲ្យសព្វ ទុកឲ្យពុះ។

ដាក់ល្ពៅ និងស្លឹកតើយចូល កូរឲ្យសព្វ រួចដាក់ខ្ទិះដើមចូល កូរឲ្យសព្វចូលគ្នា គ្របទុកប្រហែល ១០-១៥នាទី ឲ្យសាច់ល្ពៅទន់ល្មមញ៉ាំ រួចដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE