រូបមន្តធ្វើអំពិលត្រាំ!

227

អំពិលគឺជាអាហារសំបូរវីតាមីនសេ និងជាតិសរសៃ ដែលជួយដល់ការរំលាយអាហារ​​បានល្អក្នុងសារពាង្គកាយ។ អំពិលចាស់ ត្រូវបានគេប្រើសម្រាប់ធ្វើជាគ្រឿងផ្សំ ជាម្ជូរបង់សម្លរ ធ្វើជាអំពិលត្រាំ ឬដំណាប់អំពិល ដែលជាការនិយមចូលចិត្តច្រើនពីមនុស្សពេញវ័យ។ ដើម្បីជាជំនួយដល់ស្ត្រីមេផ្ទះ យើងសូមលើកយកបច្ចេកទេសធ្វើអំពិលត្រាំ មកបង្ហាញដូចខាងក្រោម៖

 

ក.ធាតុផ្សំ និងសម្ភារៈ៖

-អំពិលចាស់ ឬអំពិលគល់ ១គីឡូក្រាម

-អំបិល ១ស្លាបព្រាកាហ្វេ

-កំបោរសចំនួន ០,៥ខាំ

-ទឹក ២លីត្រ

-ស្ករត្នោត ០,៣គីឡូក្រាម

-ចានដែកសម្រាប់ត្រាំអំពិល និងទឹកកំបោរ

-កែវសម្រាប់ដាក់អំពិលត្រាំជាមួយទឹកស្ករត្នោត។

ខ.វិធីធ្វើ៖

១.យកអំពិលចាស់ ឬអំពិលគល់មកស្រុះទឹកក្តៅពុះ (ទឹកដាំឲ្យពុះ យកអំពិលខ្ចប់ស្បៃយកទៅជ្រលក់ក្នុងទឹកក្តៅ ១០នាទី ឬជ្រលក់ភ្លាមលើកភ្លាមក៏បាន)

 

២.យកកំបោរទៅកូរជាមួយទឹកត្រជាក់រក្សាឲ្យរងថ្លា សម្រិតទឹកថ្លាយកមកចាក់ចូលក្នុងការធុន

៣.យកអំពិលស្រុះរួចបកសំបកចេញ ដាក់ត្រាំជាមួយទឹកកំបោរមួយយប់

 

៤.ស្រង់អំពិលលាងនឹងទឹកឆ្អិនឲ្យបានស្អាត រួចរក្សាទុកឲ្យស្រស់ទឹក

៥.ដាំទឹកស្ករឲ្យពុះ រួចទុកឲ្យត្រជាក់

 

៦.យកអំពិលដែលស្រស់ទឹកទៅតម្រៀបនៅក្នុងកែវ ហើយចាក់ទឹកស្ករនោះចូលទៅក្នុងកែវរក្សាទុក រយៈពេល ១ ទៅ ២យប់ តាមអ្នកដែលចូលចិត្តផ្អែមខ្លាំងឬតិច គឺអាចបរិភោគបាន

 

៧.អាចស្រង់អំពិលចេញពីកែវយកទៅក្លាសេ ឬដាក់ទាំងកែវឲ្យត្រជាក់ គឺកាន់តែឆ្ងាញ់។

សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង – Our Agricultural Market

SHARE