ប្រពន្ធលេងFacebook ប្តីវាយប៉ោងមុខ នៅពេល ដែលមានអ្នក…

267

ស្រ្តីសញ្ជាតិប៉ារ៉ាហ្គាយម្នាក់ត្រូវបានបង្ខំឱ្យឆ្លងកាត់ការវះកាត់ដើម្បីស្រោចស្រង់ឡើងវិញទៅលើផ្ទៃមុខខូចខាតទាំងស្រុងរបស់នាង បន្ទាប់ពីប្តីប្រច័ណ្ឌហួសកម្រិតរបស់នាង បានដាល់នាងរាល់ពេលដែលមាននរណាម្នាក់ចុច “Like” ទៅលើរូបថតរបស់នាងនៅលើបណ្តាញសង្គម Facebook ។

៤-35

 

នាង Adolfina Camelli Ortigoza វ័យ ២១ឆ្នាំត្រូវបានឃុំខ្លួនប្រឆាំងនឹងបំណងរបស់នាងនៅក្នុងផ្ទះស្វាមីរបស់ខ្លួន ហើយនឹងបានក្លាយជាគោលដៅវាយដំយ៉ាងឃោឃៅដោយស្វាមីវ័យ ៣២ឆ្នាំរបស់ខ្លួន។ នេះបើយោងតាមសម្តីរបស់មន្រ្តីប៉ូលិស។

១-69

ពេលដែលប៉ូលិសត្រូវបានជូនដំណឹងនោះ នាង Ortigoza ត្រូវបានវាយដំយ៉ាងធ្ងន់ធ្ងរលើរាងកាយ និងផ្ទៃមុខបានខូចទ្រង់ទ្រាយទាំងស្រុង ដែលតម្រូវឱ្យនាងទទួលការវះកាត់យ៉ាងដិតដល់ខ្លាំងបំផុត៕

២-54 ៣-44

 

 

SHARE