របៀបធ្វើទឹកសុខភាពបណ្តេញជាតិពុលចេញពីរាងកាយ និងជួយដល់ការសម្រកទម្ងន់បានទៀត

55

+គ្រឿងផ្សំ
-ម្នាស់ ចំនួន ១ពែង (ចិតសម្បកយកតែសាច់កាត់ជាដុំៗ)
-ស្ពៃ ស្ពីណា (Spinach រកបានដោយងាយនៅផ្សារទំនើប) ចំនួន១បាច់ ឬ១ពែង
-ផ្លែប៉ោមបៃតង ១ផ្លែ (លាងទឹកឱ្យស្អាតចិតដុំៗទាំងសម្បក)-តែបៃតងឆុង ១កែវ (តែ១កញ្ចប់ឆុងជាមួយទឹកក្តៅឧណ្ហៗ១ពែង)
-ខ្ញី ១ ទៅ២ដុំ (ចិតសម្បកចេញហើយកាត់ជាដុំៗ)
-ទឹកដូងស្រស់ ១កែវ
-ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ-ទឹកឃ្មុំ ២កូនស្លាបព្រា
-ផ្លែតាសក់ កន្លះផ្លែ (លាងទឹកស្អាតចិតជាដុំៗទាំងសម្បក)
-ស្លឹកជីរអង្កាម ៦ ទៅ៨សន្លឹក+វិធីធ្វើ
-ជាដំបូងដាក់គ្រឿងផ្សំដូចជា ស្ពៃស្ពៃណា ដុំខ្ញី ទឹកតែបៃតង ទឹកដូងទៅក្រឡុកឱ្យហ្មត់មួយដំណាក់កាលសិន បន្ទាប់មកសឹមដាក់ម្នាស់ ផ្លែប៉ោម និងតាសក់ចូលទៅក្រឡុកចូលគ្នាម្តងទៀត-ជាចុងក្រោយបន្ថែមទឹកឃ្មុំ ទឹកក្រូចឆ្មារ និងស្លឹកជីរអង្កាម ហើយក្រឡុកម្តងទៀត រួចចាក់ដាក់កែវទុកទទួលទានជាការស្រេច។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE