អាងហែលទឹកក្រោមដី ដ៏អាថ៌កំបាំង ពោរពេញដោយទេសភាព ដ៏ស្រស់ស្អាត

120

Sacred Blue Cenote គឺជាឈ្មោះអាងហែលទឹកធម្មជាតិ ដ៏អាថ៌កំបាំង នៅក្រោមដី ដ៏ចម្លែក
មានផ្ទៃទឹកពណ៌ខៀវស្រងាត់ ថ្លាដូចកញ្ចក់ ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសម៉ិចសិចកូ។

អាងហែលទឹកនៅក្រោមដី ដ៏ចម្លែកនេះ ពិតជាផ្តល់នូវទេសភាព ដ៏ស្រស់ស្អាត ប្លែក  ព័ទ្ធជុំ
វិញទៅព្រៃឈើ ពណ៌បៃតង   អមជាមួយនឹងខ្យល់អាកាសបរិសុទ្ធ បង្កើតបានជាទស្សនីយ
ភាពមួយ ដ៏អស្ចារ្យបំផុត ដែលមនុស្សកម្រនឹងបានឃើញ។

cenote-ik-kil-04-07-2014--10-43-03

អាងហែទឹក Sacred Blue Cenote គឺមានជម្រៅ ២៤,៩៩ម៉ែត្រ នៅក្រោមផ្ទៃដី។ ចំណែកទឹក
នៅក្នុងអាងហែលទឹកនេះ គឺមានជម្រៅ ៣៩,៦២ម៉ែត្រ និងមានទំហំ ៥៩,៧៤ម៉ែត្រ៕

ចំពោះតម្លៃសំបុត្រ  ចូលទៅកម្សាន្តនៅក្នុងឧទ្យានធម្មជាតិ  ឬ អាងហែលទឹកក្រោមដីនេះ គឺ
មានតម្លៃ ៧០ pesos (ម៉ិចសិចកូ) ស្មើនឹង ៥ ទៅ ៦ដុល្លារ (អាមេរិក)។ តំបន់នេះ ចាប់បើកពី
ម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច៕

SHARE