អាហារពិសេសដើម្បីបង្កើនការរំលាយអាហាររបស់អ្នក

334

ការរំលាយអាហារ គឺជាដំណើរការដែលរាងកាយរបស់អ្នកបំលែងអាហារដែលអ្នកបរិភោគទៅជាថាមពល។ កម្រិតបរិមាណថាមពលអប្បរមានៃការរំលាយអាហារ (BMR) នៃរាងកាយរបស់អ្នកជួយរក្សាមុខងារយ៉ាងសំខាន់ ដូចជា ការផ្លាស់ថ្មី និងជួសជុលកោសិកា ចរន្តឈាមក្នុងរាងកាយ ការដកដង្ហើម និងអ័រម៉ូនស្មើរគ្នា នៅពេលអ្នកសម្រាក។ បញ្ហាជាច្រើនដែលមានឥទ្ធិពលទៅលើកម្រិតបរិមាណថាមពលអប្បរមានៃការរំលាយអាហាររបស់អ្នករួមមាន អាយុ ភេទ ទម្ងន់ កម្ពស់ សមាសភាពរាងកាយ និងរបបអាហាររបស់អ្នក។ កម្រិតនៃការរំលាយអាហាររបស់អ្នកកាន់តែលឿន វានឹងធ្វើឲ្យអ្នកមានថាមពល និងសកម្មជាងមុន! ទោះបីជាយ៉ាងណាក៏ដោយប្រសិនបើកម្រិតនៃការរំលាយអាហាររបស់អ្នកយឺតយ៉ាវ អ្នកអាចប្រឈមនឹងបញ្ហាធ្ងន់ធ្ងរមួយចំនួនដូចជា ហត់អស់កម្លាំង  កូឡេស្តេរ៉ុលខ្ពស់ សាច់ដុំខ្សោយ ស្បែកស្ងួត ឡើងទម្ងន់ ហើមសន្លាក់ ការធ្លាក់ឈាមរដូវច្រើន ព្រួយ និងចង្វាក់   បេះដូងលោតយឺត។ វា គឺសំខាន់ណាស់ដែលអ្នកត្រូវបង្កើនការរំលាយអាហាររបស់អ្នក ដើម្បីរក្សារាងកាយរបស់អ្នកឲ្យមានសុខភាពល្អ។ ខាងក្រោមនេះគឺជាអាហារពិសេសដែលជួយបង្កើនការរំលាយអាហាររបស់អ្នក។

11111111

១. ក្រូចឆ្មារ

ក្រូចឆ្មារ គឺជាប្រភពអាហារដ៏អស្ចារ្យមួយដែលផ្តល់ឲ្យការរំលាយអាហាររបស់អ្នកលឿនបំផុត។ ក្រូចឆ្មារជួយក្នុងការបន្សាបជាតិពុលនៃថ្លើមរបស់អ្នក និងសម្អាតប្រព័ន្ធរំលាយអាហារ។ អង់ស៊ីម និងវីតាមីន C នៅក្នុងក្រូចឆ្មារជួយក្នុងការជម្រះជាតិពុលចេញពីរាងកាយ ដោយធ្វើឲ្យវាក្លាយទៅជាសមាសធាតុដែលបញ្ចេញកាកសំណល់ពីរាងកាយ។ នេះវាជួយក្នុងការកែលម្អមុខងាររំលាយអាហាររបស់អ្នក។ច្របាច់ក្រូចឆ្មារពាក់កណ្តាលជាមួយទឹកក្តៅឧណ្ហៗមួយកែវ ហើយញ៉ាំវាជារៀងរាល់ថ្ងៃនៅពេលព្រឹកនៅពេលក្រពះទទេ ដើម្បីបង្កើនការរំលាយអាហាររបស់អ្នក។ អ្នកក៏អាចដាក់បន្ថែមក្រូចឆ្មារនៅក្នុងរបបអាហារជាធម្មតារបស់អ្នក ដើម្បីឲ្យអាហាររបស់អ្នកមានរសជាតិ និងទទួលបានអត្ថប្រយោជន៍ដល់សុខភាពផងដែរ។

1a

1b

២. តែបៃតង

តែបៃតង គឺជាអាហារដ៏ល្អមួយដែរក្នុងចំណោមអាហារដ៏ល្អផ្សេងទៀត វាផ្ទុកទៅដោយសារធាតុដែលប្រឆាំងនឹងរោគមហារីក តែបៃតងជួយធ្វើឲ្យប្រសើរឡើងនូវចលនានៃការរំលាយអាហារក្នុងរាងកាយរបស់អ្នក។សារធាតុប្រឆាំងនឹងរោគមហារីក ដែលនៅក្នុងនោះបានពីជាតិកាហ្វេអ៊ីន វាជួយបង្កើនការចំណាយថាមពល និងប្រឆាំងនឹងការថយចុះនៃកម្រិតរំលាយអាហារដែលមានក្នុងអំឡុងពេលសម្រកទម្ងន់។ញ៉ាំតែបៃតង ២ ទៅ ៣ពែង ជារៀងរាល់ថ្ងៃ ដើម្បីជួយបង្កើននូវចលនានៃការរំលាយអាហារក្នុងរាងកាយរបស់អ្នក។

4c

Matcha (1)

៣.  ផ្លែប៉ោម

ផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃ គឺមានសុខភាពល្អជាច្រើនយ៉ាង វាអាចជួយបង្កើនការរំលាយអាហាររបស់អ្នក និងជួយឲ្យអ្នកសម្រកទម្ងន់បាន។ កាល់ស្យូមទាប និងសម្បូរទៅដោយជាតិសរសៃដែលអាចរលាយ ផ្លែប៉ោម គឺល្អសម្រាប់អ្នកដែលចង់បង្កើនល្បឿននៃការរំលាយអាហាររបស់ពួកគេ។ ជាតិសរសៃរបស់វាក៏ជួយដល់ការរំលាយអាហារ និងការធ្វើចលនានៃពោះវៀន។ ជាការពិតណាស់ជាតិសរសៃនៅក្នុងផ្លែប៉ោមជួយរក្សាកោសិកាពីការស្រូបយកជាតិខ្លាញ់ និងជួយជម្រុញឲ្យស្រូបយកជាតិទឹក។ នេះអាចបង្រួមជាតិខ្លាញ់ចេញពីរាងកាយ ដែលជួយបង្កើនដល់ចលនានៃការរំលាយអាហារ។ លើសពីនេះ វីតាមីន B ជាច្រើនក៏ដូចជាវីតាមីន K ប៉ូតាស្យូម និងម៉ាញ៉េស្យូម នៅក្នុងផ្លែប៉ោម ធ្វើការជាមួយគ្នាដើម្បីបំលែងខ្លាញ់ កាបូនអ៊ីដ្រាត និងប្រូតេអ៊ីនដែលអ្នកប្រើប្រាស់ពេញមួយថ្ងៃទៅជា  ថាមពល។ ផ្លែប៉ោម គឺមានគុណប្រយោជន៍ជាពិសេសក្នុងការបង្កើនការរំលាយអាហាររបស់អ្នក។

3c

3b

3h

៤. ខ្ញី

គ្រឿងផ្សំមួយផ្សេងទៀតដែលអាចជួយបង្កើនការរំលាយអាហាររបស់អ្នក គឺខ្ញី។ វាមានគុណសម្បត្តិក្នុងការ         ផលិតកម្ដៅ ដែលមានន័យថាការចាប់យករបស់វាអាចបង្កើនសីតុណ្ហភាពរាងកាយបានបន្តិចបន្តួច។ ការកើនឡើងនៃសីតុណ្ហភាពរាងកាយនេះ គឺត្រូវបានតភ្ជាប់ទៅនឹងកម្រិតនៃការរំលាយអាហារកើនឡើងខ្ពស់។ ខ្ញីអាចជួយបង្កើនអង្កត់ផ្ចិតនៃសរសៃឈាមក្រហមតូចៗ និងធ្វើអោយឈាមរត់បានល្អ។ ការកើនឡើងនៃលំហូរឈាម និងចរន្តឈាមដែលជាមូលហេតុធ្វើឲ្យកើនឡើងនៅក្នុងសីតុណ្ហភាពរាងកាយ ហើយវានឹងជម្រុញដល់ការរំលាយអាហារ និងជួយដុតកាឡូរីកាន់តែច្រើនក្នុងរាងកាយរបស់អ្នក។

44444-a

444444c

4444-b

៥. កាហ្វេ

ចលនាដែលជួយបង្កើនការរំលាយអាហារនៃកាហ្វេដែលបានមកពីជាតិកាហ្វេអ៊ីន ដែលជាសារធាតុបង្កើតចលនាប្រព័ន្ធសរសៃប្រសាទកណ្តាល ដែលធ្វើការដើម្បីបង្កើនល្បឿននៃការរំលាយអាហារក្នុងរាងកាយរបស់អ្នក។ដោយសារជាតិកាហ្វេអ៊ីនច្រើនពេកអាចខូចប្រយោជន៍ ដូចនេះហើយគេណែនាំផឲ្យញ៉ាំកាហ្វេតែ ២ ទៅ ៣ ពែងទេក្នុងមួយថ្ងៃ។

4b

555555a

៦. ផ្កាខាត់ណាខៀវ

ផ្កាខាត់ណាខៀវ គឺជាបន្លែមួយក្នុងចំណោមបន្លែដ៏ល្អទាំងនោះ ដែលជួយបង្កើនចលនានៃការរំលាយអាហារនៅក្នុងខ្លួនរបស់អ្នក។ វាសម្បូរទៅដោយជាតិកាល់ស្យូម និងវីតាមីន C ដែលជាសមាសធាតុចាំបាច់សម្រាប់ការរំលាយ  អាហារ។ កាល់ស្យូមដើរតួនាទីជាគន្លឹះដែលជួយបង្កើនការរំលាយអាហារ ដែលវីតាមីន C ជួយស្រូបយកជាតិកាល់ស្យូមឲ្យកាន់តែប្រសើរឡើង។លើសពីនេះទៀតសម្បូរដោយជាតិសរសៃក្នុងរបបអាហារ អាស៊ីតខ្លាញ់អូមេហ្គា​៣ ម៉ាញ៉េស្យូម និងវីតាមីន C, K, B6 និង B12 ផ្កាខាត់ណាខៀវជួយដុតបំផ្លាញជាតិខ្លាញ់ដោយមិនចាំបាច់បន្ថែម  កាឡូរីបន្ថែម។ បន្ថែមផ្កាខាត់ណាខៀវឆៅឬឆ្អិន ១ ទៅ ១ដុំកន្លះ ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ដើម្បីទទួលបានប្រសិទ្ធភាពក្នុងការធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារ និងជួយក្នុងការសម្រកទម្ងន់។

666666666a

66666666b

66666666c

 

 

 

 

 

 

 

 

SHARE