វិធីធ្វើនំអាកោស្លឹកតើយ (មានវីដេអូវិធីធ្វើ)!

406

គ្រឿងផ្សំ៖ ម្សៅខ្សាយ ២៥០ក្រាម, ខ្ទិះដូង ២៥០ក្រាម, ស្ករស ១៨០ក្រាម, ទឹកដោះគោស្រស់ (ទឹកដោះគោកំប៉ុងសម្រាប់ធ្វើនំ) ១០០ក្រាម, ទឹកស្លឹកតើយ ៦០ក្រាម, មេដំបែ ឬមេម្សៅ ១/២ស្លាបព្រាកាហ្វេ, ម្សៅដុតនំ (Baking powder) ១​/២ស្លាបព្រាកាហ្វេ, អំបិល ១/២ស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.យកចានធំល្មមដាក់លាយម្សៅខ្សាយ, ម្សៅដុតនំ, មេដំបែ ឬមេម្សៅ និងអំបិលចូលគ្នា (ដោយប្រើកន្រ្តង ដើម្បីឲ្យម្សៅម៉ត់ល្អ) ទុកមួយឡែក

២.យកចានធំល្មមដាក់លាយខ្ទិះដូង, ទឹកដោះគោស្រស់ និងស្ករសលាយបញ្ចូលចូលគ្នាឲ្យសព្វ

៣.បន្ទាប់មកយកចាក់ចូលក្នុងម្សៅដែលលាយហើយច្របល់ចូលគ្នាឲ្យសព្វល្អ រួចចាក់ទឹកស្លឹកតើយចូលកូរចូលគ្នាឲ្យសព្វ ហើយគ្របគំរបទុកចោល ៣-៤ម៉ោង

៤.យកឆ្នាំងសម្រាប់ចំហុយនំដាក់ទឹកចូលល្មមដាំឲ្យពុះ ដាក់កូនពែង ឬពុម្ពសម្រាប់ចាក់នំចូលឆ្នាំងចំហុយរយៈពេល ១០នាទីសិន

៥.បន្ទាប់មកយកម្សៅមកកូរម្តងទៀតមុនចាក់នំ រួចដួសដាក់ចូលកូនពែង ឬពុម្ពយកដាក់ចំហុយរយៈពេល ៥នាទី ហើយបន្ថយភ្លើងប្រើភ្លើងតិចៗចំហុយរយៈពេល ១០នាទីទៀត

៦.នំឆ្អិនហើយយកចេញឆ្នាំងដាក់ត្រាំទឹកត្រជាក់បន្តិច ដើម្បីកុំឲ្យស្អិតជាប់ រួចខ្វេះនំចេញពីកូនពែង ឬពុម្ពជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវីធីធ្វើ៖

អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE