អត្ថប្រយោជន៍របស់ស្វាយទុំចំពោះសុខភាពដែលអ្នកគ្រប់គ្នា…

780

ស្វាយ​​គឺ​ជា​ផ្លែ​ឈើ​មួយ​ប្រ​ភេទ​ផ្តល់​អត្ថ​ប្រ​យោជន៍​ចំ​ពោះ​សុខ​ភាព​ដែល​មាន​តម្លៃគួរ​​ទទួល​ទាន​រាល់​ថ្ងៃ ។ យោង​តាម​ក្រុម​អ្នក​ជំ​នាញ​ឱ្យ​ដឹង​ថា ​ការ​ទទួល​ទាន​រាល់​ថ្ងៃ​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​៧​ចំ​ណុ​ច​ដូច​ខាង​ក្រោម ៖

១
១- ជួយ​បង្កើន​កម្លាំង​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ ៖
ដោយ​សារ​វត្ត​មាន​ដ៏​សម្បូរ​បែប​នៃ​សារ​ធាតុ​បេតា​កា​រ៉ូ​តែន​ដែល​បន្ទាប់​មក​បំលែង​ទៅ​ជា​វី​តា​មីន A ស្វាយ​ទុំ​ជួយ​ការ​ពារ​រាង​កាយ​ប្រ​ឆាំង​នឹង​ការ​បំ​ផ្លាញ​ដោយ​រ៉ា​ឌី​កាល់​សេរី ។ បន្ថែម​ពី​លើ​នេះ វីតា​មីន C មាន​ប្រ​សិទ្ធ​ភាព​ជួយ​បង្កើន​ការ​បំ​ពេញ​មុខ​ងារ​របស់​ប្រ​ព័ន្ធ​ការ​ពាររាង​កាយ ។

២- ទប់​ស្កាត់​ជំ​ងឺ​មហារីក ៖
ដោយ​សារវត្ត​មាន​ដ៏​លើស​លប់​នៃ​សមាស​ធាតុ​វីតា​មីន​ដែល​ជា​អុក​ស៊ីដ​កម្ម​ ស្វាយ​ត្រូវ​គេ​អះ​អាង​ថា មាន​ប្រ​សិទ្ធ​ភាព​កាត់​បន្ថយ​ហា​និភ័យ​ជំ​ងឺ​​​​​មហារីក ។ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​​ថា សមាស​ធាតុ astragalin , quercetin​,​​isoquercitrin,​methylgallat,​fisetin​និង អា​ស៊ីត Gallic មាន​សមត្ថ​ភាព​ជួយ​ការ​ពាររាង​កាយ​​ប្រ​ឆាំង​នឹង​មហារីក​ពោះ​វៀន មហារីក​ដោះ​និង​មហារីក​ប្រូស្តាត​ជាដើម ។

SONY DSC

៣- ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​​ការ​បំ​ពេញ​មុខ​ងារ​របស់​ខួរ​ក្បាល ៖
ស្វាយ​សម្បូរ​ទៅ​ដោយ​វីតា​មីន B6 ដែល​ផ្តល់​សារៈ​សំ​ខាន់​ដល់​ប្រ​ព័ន្ធ​សរសៃ​ប្រសាទ​ក៏​ដូចជា​ការ​បំ​ពេញ​មុខ​ងារ​ខួរ​ក្បាល ។ វីតា​មីន​នេះ​ជា​ជំ​នួយ​នៅ​ក្នុង​ការ​បង្កើត​ភ្នាក់​ងារ​បញ្ជូន​សារ​ជាច្រើន​ដែល​ទទួល​បន្ទុក​ជួយ​គ្រប់​គ្រង​ផ្លូវ​ចិត្ត​និង​ដំ​ណេក​ស្កប់​ស្កល់ ។ បន្ថែម​ពី​នេះ​ សារ​ធាតុ​គ្លុយ​តា​មីន​ជួយ​ពង្រីក​ការ​ផ្ចង់​ស្មារតី​និង​កែ​លំ​អ​ការ​ចង​ចាំ ។

៤- ជួយ​ការ​ពារ​ថ្លើម ៖
ទទួល​ទាន​ស្វាយ​ក៏​អាច​ជួយ​ការ​ពារ​ថ្លើម​លោក​អ្នក​ផងដែរ ។ សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ដ៏​សម្បូរ​បែប​ក្នុង​ផ្លែ​ស្វាយ​បាន​ជួយ​លាង​សម្អាត​សារ​ធាតុ​ពុល​ចេញ​ពី​ថ្លើម ។ ដូច្នេះ​ ការ​ដាក់​បញ្ចូល​ស្វាយ​ក្នុង​របប​អា​ហារ​ប្រ​ចាំ​ថ្ងៃ​គឺ​ជា​វីធី​សាស្ត្រ​ដ៏​មាន​ប្រ​សិទ្ធ​ភាព​ថែរក្សា​សុខ​ភាព​ថ្លើម ។

mago

៥- កាត់​បន្ថយ​ខ្លាញ់​កូ​ឡេស្តេរ៉ូល ៖
ស្វាយ​ក៏​សម្បូ​ច្រើន​ដែរ​នូវ​សារ​ធាតុ​សរសៃ​និង pectinដែល​សារ​ធាតុ​ទាំង​២​នេះ​អាច​ជួយ​កាត់​បន្ថយ​កម្រិត​ខ្លាញ់​កូ​ឡេស្តេរ៉ូល​អា​ក្រក់ ។ ក្រៅពី​នេះ សមាស​ធាតុ​ប៉ូ​តា​ស្យូម​បាន​ជួយ​កាត់​បន្ថយ​ការ​លើស​ឈាម ។

៦- ទប់​ទល់​ការ​ឡើង​ទម្ងន់ ៖
ការ​សិក្សា​មួយ​ចំ​នួន​បាន​រក​ឃើញ​ថា ទទួល​ទាន​ផ្លែ​ស្វាយ​ទាំង​សម្បក​អាច​ជួយ​ទប់​ទល់​ការ​ឡើង​ទម្ងន់​ ។ សារ​ធាតុ​ចម្រាញ់​ពី​សម្បក​ស្វាយ​មាន​កម្លាំង​ទប់​ស្កាត់​ការ​អភិ​វឌ្ឍ​បណ្តា​កោ​សិ​កា​ខ្លាញ់​ក្នុង​ខ្លួនមនុស្ស​ កាត់​បន្ថយ​បាន​ការ​ឡើង​ទម្ងន់ ។

៧- ធ្វើ​ឱ្យ​ល្អ​ប្រ​សើ​ដល់​ប្រ​ព័ន្ធ​រំ​លាយ​អា​ហារ​ ៖
អត្ថ​ប្រ​យោជន៍​ចុុង​ក្រោយ​នៃ​ការ​ទទួល​ទាន​ស្វាយ​គឺ​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​ប្រ​ព័ន្ធ​រំ​លាយ​អា​ហារ ។ វត្ត​មាន​ដ៏​សម្បូ​បែប​នៃ​សារ​ធាតុ​សរសៃ​​បាន​ជួយ​បណ្តេញ​សារ​ធាតុ​ពុល​និង​កាក​សំណល់​គ្រោះ​ថ្នាក់​នានា​ចេញ​ពី​រាង​កាយ ។ ស្វាយ​​មួយ​ផ្លែ​អាច​ផ្តល់​២០​%​នៃ​តម្រូវ​ការ​សារ​ធាតុ​សរសៃ​ប្រ​ចាំ​ថ្ងៃ ខណៈ​សារ​ធាតុ​ប៉ូ​តា​ស្យូម​វិញ​គឺ​ផ្តល់​ឱ្យ​ប្រ​ហែល​ជា​ ៥៦០​មិល្លី​ក្រាម​ពោល​គឺ​ស្មើ​នឹង​១៦​%​នៃ​តម្រូវ​ការ​សារ​ធាតុ​ប៉ូ​តា​ស្យូម​ប្រ​ចាំ​ថ្ងៃ​ ៕

mango-feature

 

SHARE