វិធីធ្វើស៊ុបពោតសាច់មាន់ រសជាតិឆ្ងាញ់ពិសេស (មានវីដេអូ)

406

គ្រឿងផ្សំ៖ ទឹកធម្មតា ២លីត្រ, ពោតផ្អែម ៤០០ក្រាម ឈូស ឬក្រឡុក (ដើម្បីឲ្យសាច់ពោតរាងតូច និងទន់), សាច់មាន់ (សាច់ទ្រូង) ៥០០ក្រាម, ដុំស៊ុប ២ដុំ, ស៊ុត ១គ្រាប់ វាយបញ្ចូលគ្នា, ម្សៅឆា ៤ស្លាបព្រាបាយ លាយជាមួយទឺក ៤ស្លាបព្រាបាយ កូរចូលគ្នាឲ្យសព្វ, ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ, ស្លឺកខ្ទឹម ហាន់តូចៗ។ វិធីធ្វើ៖ ដាក់ទឹកចូលឆ្នាំង ទុកឲ្យពុះប្រហែល ៥នាទី រួចដាក់ដុំស៊ុបមាន់ចូល ទុកឲ្យពុះ។ ដាក់សាច់មាន់ចូល រួចគ្របទុករម្ងាស់ប្រហែល ១៥នាទី រួចស្រង់សាច់មាន់ចេញមកបេះជាសរសៃៗ ឬតូចៗល្មមតាមចំណង់ចំណូលចិត្ត។

ដាក់ពោត និងសាច់មាន់បេះហើយ ចូលឆ្នាំងទឹកស្ងោរមាន់ កូរចូលគ្នាឲ្យសព្វ ទុកមួយរំពុះ រួចដាក់ម្រេចម៉ត់ចូល កូរចូលគ្នា ហើយភ្លក្សមើល អាចថែមអំបិលបន្តិចក៏បាន។ ដាក់ម្សៅឆាលាយជាមួយទឹកចូល កូរឲ្យសព្វ រួចដាក់ស៊ុត កូរឲ្យសព្វចូលគ្នាប្រហែល ២នាទី។ ឆ្អិនហើយដួសដាក់ចាន រួចដាក់ស្លឹកខ្ទឹមចូល ជាការស្រេច។ អាចបន្ថែមរសជាតិហូបជាមួយទឹកជ្រលក់ គឺទឹកស៊ីអ៊ីវដាក់ជាមួយខ្ទឹមសចិញ្រ្ចាំ និងម្ទេសហាន់ កាន់តែឆ្ងាញ់អស់ទាស់ម៉ង៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE