បច្ចេកទេសការដាំសណ្ដែកកួរ ឬសណ្ដែកទ្រើង

518

1.ការរៀបចំដី

-ភ្ជួរដីអោយបានជម្រៅចាប់ពី 25 – 30 ស.ម.

-ហាលទុកចោលរយៈពេលចាប់ពី 7 – 10 ថ្ងៃ

-ភ្ជួរដីអោយបានយ៉ាងហោចណាស់ពី 2 – 3 ដង មុននឹងធ្វើការដាំដុះដំណាំសណ្ដែកកួរ ឬសណ្ដែកទ្រើង។

  1. ការលើករង

-ទទឹងរបស់រង 80 – 100 ស.ម. និងបណ្ដោយតាមលទ្ធភាពដី ចន្លោះរវាងរងគឺ 40 – 50 ស.ម.

-កម្ពស់រង: រដូវវស្សាគួរលើករងកម្ពស់ 20 – 30 ស.ម. និងរដូវប្រាំងគួរលើករងកម្ពស់ 15 – 20 ស.ម.

-ចន្លោះជួរ ត្រូវមានចន្លោះចាប់ពី 70 – 80 ស.ម. និង ចន្លោះគុម្ពចាប់ពី 40 – 50 ស.ម.

  1. ការដោតទ្រើង

-យកឫស្សីប្រវែង 2 – 2.50 ម៉ែត្រ ដោតឈមមុខគ្នា នៅពេលកូនសណ្ដែកមានស្លឹក 4 – 5 សន្លឹក ដែលមានកម្ពស់ចាប់ពី 15 – 20 ស.ម.

-ក្រោយពេលដាំបាន 20 – 25 ថ្ងៃ ត្រូវរុំវាអោយជាប់នឹងទ្រើងឫស្សី។

ចំណាំៈ

– បន្ទាប់ពីដាក់ជីហើយត្រូវស្រោចទឹកអោយជោក។

– អាចប្រមូលផលបានចាប់ពីសណ្ដែកអាយុបាន 30 ថ្ងៃឡើងទៅ អាស្រ័យទៅតាមពូជ

– អាចប្រមូលផលបានចាប់ពី 15 – 18 ដងក្នុងមួយរដូវការដាំដុះ

– ទិន្នផលគិតជាមធ្យមប្រហែលពី 20 – 30 តោន ក្នុងផ្ទៃដីមួយហិកតា។ឯកសារយោង៖ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/ សេវាកម្មប្រឹក្សានិងរៀបចំគំរោងកសិកម្ម

SHARE