វិធីបន្ថយកំដៅក្នុងខ្លួនយ៉ាងឆាប់រហ័ស

5571

គ្រុន ឬក្តៅខ្លួនជាអាការម្យ៉ាងដែលធ្វើឲ្យសីតុណ្ណភាពក្នុងរាងកាយឡើងខ្ពស់ជាងធម្មតា នៅពេលដែលការឆ្លងមេរោគ ឬមានការឈឺចាប់មុខរបួសដោយសារមូលហេតុអ្វីម្យ៉ាង។ វាអាចកើតឡើងក្នុងរយៈពេលខ្លីនៃការឆ្លងមេរោគ ឬកើតពីការឈឺចាប់មុខរបួសប៉ុណ្ណោះ ហើយនៅពេលនោះ ស្ទើរតែគ្រប់ផ្នែកទាំងអស់នៃរាងកាយយើងអាចឡើងកំដៅបាន មិនថាក្បាល ដងខ្លួន ឬដៃជើងនោះទេ។ ចំណែកឯរយៈពេលនៃការគ្រុនក៏ខុសពីគ្នាដែរ ទៅតាមប្រភេទនៃមេរោគ ឬមូលហេតុបង្ក។

មនុស្សជាច្រើនបានងាកទៅរកប្រភេទថ្នាំផ្សេងៗ ដើម្បីបន្ថយសីតុណ្ហភាពរបស់ពួកគេ នៅពេលពួកគេគ្រុនក្តៅ ។ ប៉ុន្តែ ការប្រើប្រាស់ថ្នាំហួសប្រមាណទាំងនេះ អាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នក ដែលមួយចំនួនក្នុងនោះអាចកើតឡើងភ្លាមៗតែម្តង ។

អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់មានឈ្មោះថា Jolisha Sharay បានចែករំលែកវិធីយកដំឡូង អាចជួយអ្នកដទៃកាត់បន្ថយគ្រុនក្តៅ និងផ្តាសាយ ។ យោងតាមនាង កូនប្រុសរបស់នាង កំពុងមានជំងឺគ្រុនផ្តាសាយ អស់រយៈពេល ២ ថ្ងៃ ក្នុងកម្រិតក្តៅខ្លាំងមែនទែន ។ នាងបានចាប់ផ្តើមផ្តល់ប្រភេទថ្នាំ Tylenol និង Motrin ដើម្បីព្យាបាល ពិតណាស់ វាបានជួយកាត់បន្ថយតែ១រយៈខ្លីប៉ុណ្ណោះ និងជំងឺគ្រុនក្តៅរបស់កូនប្រុសនាង ក៏ត្រឡប់មកវិញយ៉ាងឆាប់ តាមរយៈវិធីខាងក្រោម៖

រុក្ខជាតិ៖ដំឡូងបារាំង

វិធីធ្វើ និងប្រើប្រាស់៖
-កាត់ដំឡុងជាចំណិតធំមួយ ដាក់បិទក្រោមបាតជើងទាំងសងខាងរបស់កូន ដោយស្រោបនឹងស្រោមជើង

-ជាលទ្ធផល ជំងឺគ្រុនក្តៅរបស់កូនប្រុសនាងបានធ្លាក់ចុះភ្លាមៗគួរឲ្យត្រេកអរយ៉ាងខ្លាំង។

គួរបញ្ជាក់ថា ដំឡូងមានលក្ខណៈ-ពិសេសប្រឆាំងនឹងការរលាកធម្មជាតិ និងអង់ស៊ីម ដែលអាចជួយកាត់បន្ថយកំដៅបាន។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE