វិធីធ្វើបុកខ្យងឆ្ងាញ់អស់ទាស់ (មានវីដេអូវិធីធ្វើ)!

247

គ្រឿងផ្សំ៖ ខ្យងស្ងោរ ១,៥គីឡូ, ប៉េងប៉ោះ ៥-៨ផ្លែ ចិតជាចំណិត, សណ្តែកកួរ ៥កួរ កាត់ខ្លីៗ, ជីរណា កាត់ខ្លីៗ, ម្ទេសក្រៀម មួយដៃ (ដាក់ ឬមិនដាក់ក៏បាន), ម្ទេសស្រស់ ១០-១៣គ្រាប់, ខ្ទឹម ៥-៦កំពឹស, ក្រូចឆ្មារ ៣-៤ផ្លែ, ទឹកកាពិ ៤ស្លាបព្រាបាយ, ទឹកត្រី ២ស្លាបព្រាបាយ, ស្ករ ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកត្បាល់ដាក់ខ្ទឹមស, ម្ទេសក្រៀម និងម្ទេសស្រស់បុកចូលគ្នា រួចដាក់ទឹកកាពិ, ទឹកត្រី, ស្ករ និងច្របាច់ក្រូចឆ្មារចូលកូរចូលគ្នាឲ្យសព្វ

២.បន្ទាប់មកដាក់ប៉េងប៉ោះ, សណ្តែកកួរ និងខ្យងចូលច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ជីររណាចូលច្របល់ចូលគ្នា ហើយដួសដាក់ចានជាការស្រេច។ សម្រាប់ម្ទេស និងក្រូចឆ្មារដែលធ្វើឲ្យរសជាតិហឹរជូរ អាចថែមថយតាមចំណូលចិត្តរបស់អ្នកបាន៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើប្រភពពី facebook៖

អត្ថបទដោយ៖ ផ្សារកសិកម្មយើង-Our Agricultural Market

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE