#វិធីដាំដុះដំណាំម្រះ

515

ចែករំលែកបន្តដល់បងប្អូនកសិករយើងផង!

+ ការលើករង
– រងម្រះត្រូវមានទទឹងរង ១ម នឹងកំពស់រង ៣០ស.ម (រដូវវស្សា ៤០ស.ម) ។
– ប្រើជីទ្រាប់បាត ២០-២០-១៥ ចំនួន ៤០ក្រាម លាយជាមួយលាមកសត្វ ឬកំប៉ុស្ត ៣គីឡូក្រាម។ ជ្រុំអោយសពទៅក្នុងរងមុនពេលដាំ ។
– គ្របរងដោយប្រើប្លាស្ទិច ឬចំបើងដើម្បីការពារសំណើមដីបានល្អ និងកាត់បន្ថយស្មៅចង្រៃ ។
– បោះបង្គោលទ្រើងនិងចងសំណាញ់ទ្រើងអោយហើយមុនពេល
យកកូនមកដាំ ។

+ ការធ្វើដីបណ្តុះកូន
– ធ្យូងអង្កាម (ត្រាំទឹកចំនួន ២យប់, ដាក់វាអោយស្រស់ទឹក) ចំនួន ៣ធុងស្ពេត្រូ ។
– លាមកគោម៉ត់ចំនួន ២ធុង ស្ពេត្រូ ។
– ដីមានជីជាតិ ឬដីតំបូកម៉ត់ ចំនួន ១ធុងស្ពេត្រូ ។
ត្រូវលាយធាតុទាំងបីនេះចូលគ្នារួច ហើយយកទៅលីង ឬក៏ចំហ៊ុយក្នុងរយៈពេល ១៥នាទី
– មិនត្រូវអោយល្បាយនេះសើមពេក ឬស្ងួតពេកនោះទេ ។
– បន្ទាប់ពីលីង/ចំហ៊ុយរួច ត្រូវទុកដីនេះអោយត្រជាក់សិនមុនដាក់គ្រាប់ ។

+ ការបណ្តុះកូន
– ត្រូវធ្វើរោងបណ្តុះកូនអោយបានត្រឹមត្រូវដើម្បីការពារកូនដំណាំពី
ពពួកសត្វល្អិតចង្រៃ និងពពួកសត្វជញ្ជក់ ។
– ដាក់ល្បាយដីដែលបានលីងនោះទៅក្នុងថាសបណ្តុះ (មិនត្រូវ សង្កត់ដីក្នុងថាស់បណ្តុះអោយហាប់នោះទេ)
– យកគ្រាប់ម្រះដែលបានផ្អាបរយះពេល
២យប់យកមកបណ្តុះ ។
– ដាក់គ្រាប់ម្រះមួយគ្រាប់ក្នុងមួយរន្ធ ។
– ជំម្រៅ ពីរដងនៃទទឹងគ្រាប់ ។
– បន្ទាប់ពីដាក់គ្រាប់រួចត្រូវស្រោចទឹកបន្តិចដើម្បីអោយដីនិងគ្រាប់ ស្អិតជាប់គ្នា ។
– យកថាស់ដែលបានបណ្តុះរួចយកទៅដាក់ក្នុងរោងបណ្តុះកូន ។
– ត្រូវប្រើស្បៃដែលមានរន្ធញឹកគ្របកូនរហូតដល់កូនអាចយកទៅ
ដាំបាន ។

+ ការពង្រឹងកូន
– កូនម្រះអាចយកទៅដាំបានពេលមានអាយុចន្លោះពី ៩ ទៅ ១២ថ្ងៃ
– ត្រូវពង្រឹងកូនម្រះរយះពេល ៤ ទៅ៥ថ្ងៃមុនយកទៅដាំ (ដាក់កូនម្រះអោយត្រូវពន្លឺថ្ងៃ) ។
– មុនយកកូនម្រះទៅដាំមុនមួយថ្ងៃ ត្រូវប្រើថ្នាំ ( Thiamethoxan ឬ Imidaclorprid) ការពារកូនពីពពួកសត្វជញ្ជក់ ។

+ ការដាំកូន
– ដាំកូនម្រះនៅពេលរសៀល
– របៀដកកូនម្រះចេញពីថាសបណ្តុះ គឺយកម្រាមរុញបាតថាសឡើង
លើហើយដៃម្ខាងទៀតដកកូនម្រះថ្នមៗដើម្បីកុំអោយដាច់ឬសកូនម្រះ
– ត្រូវដាំកូនម្រះត្រឹមដីកំណើត ជៀសវាងកប់កូនបន្លែលិចគល់វា ។

+ ការដាក់ជី
– រង់គ្របប្លាស្ទិច ឬគ្របចំបើង ត្រូវយកឈើបុករណ្តៅសងខាងគុម្ព
ទើបដាក់ជី ។
– ដាំកូនម្រះបានរយៈពេល ១សប្តាហ៍ត្រូវដាក់ជីចំងាយ ១០ស.ម ពីគល់ដំណាំ ។
– ដាំកូនម្រះបានរយៈពេល ២សប្តាហ៍ត្រូវដាក់ជីចំងាយ ១៨ស.ម ទៅ ២៥ស.មពីគល់ដំណាំ ។
– ដាំកូនម្រះបានរយៈពេល ៦សប្តាហ៍ត្រូវដាក់ជីចន្លោះកណ្តាលពីគុម្ពមួយទៅមួយ ។
– ដាក់ជីរៀងរាល់ ៧ ទៅ ១៥ថ្ងៃម្តង អាស្រ័យទៅតាមប្រភេទដី (ដីខ្សាច់ដាក់ជីញឹកញាប់ តែតិចជាងដីល្បាយច្រើនជាងខ្សាច)។ ដាក់ជីហើយត្រូវស្រោចទឹក ជៀសវាងដាក់ជីគីមីនៅពេលថ្ងៃក្តៅ។

+ ការស្រោចទឹក
– ស្រោចទឹកពេលព្រឹក និងអោោយបានទៀងទាត
– មិនត្រូវស្រោចទឹកពេលល្ងាច ឬស្រោចទឹកច្រើនពេក ព្រោះវាធ្វើ
អោយរលួយគល់ដំណាំ។
– ការស្រោចអាចប្រើប្រព័ន្ធតំណក់ទឹក, ការបញ្ចួលតាមពោះរង។ល។

+ ការថែទាំ
– ជំងឺទំលឿងស្លឹកមានស្នាមអុចពណ៌លឿងរាងជ្រុង ហើយប្រែជា
ពណ៌ត្នោត
– ជំងឺផ្សិតម្សៅ មានម្សៅពណ៌សជាច្រើននៅលើស្លឹក ល។ល
(ជំងឺផ្សិត ប្រើថ្នាំ Metalaxy MencoZeb, Propineb, ។ល។)
– ស្រាំងទិចផ្លែ ស្រាំងនេះវាទិចបញ្ជូលពងទៅក្នុងក្តបម្រះ រួចក្លាយជាដង្កូវដែលធ្វើអោយរលួយ ។
(ប្រើនុយអន្ទាក់ ហ្វេរ៉េមុន ចាប់ស្រាំងឈ្មោល)
– ចៃ កើតឡើងញឹកញាបនៅខាងក្រោមស្លឹក
( ប្រើថ្នាំ Abamectin, Dinotefuran, Fipromil)

+ ការប្រមូលផល
– ទំហំតម្រូវទៅតាមទីផ្សារ
– បេះនៅពេលព្រឹក ដោយប្រើកន្ត្រៃកាត់ទង
– ធ្វើចំណាត់ថ្នាក់ ។ល។

ប្រភពៈ Sambath Tem

1

2

3

5

6

7

8

9

12

47246_10152163805255722_915742351_n

65086_712668048827998_7629862012564519079_n

67392_362428823937647_1187645791619362367_n

150134_10152163805010722_450623088_n

155153_10152163806990722_1674917602_n

253179_10152163806475722_161329114_n

284016_10152163803360722_1384356136_n

285173_10152163804100722_1212155963_n

 

305023_10152163803645722_260010156_n

310214_10152163805885722_842489909_n

400879_10152163806620722_1354040699_n

601364_10152163804320722_1955449609_n

601536_10152163807710722_341605603_n

 

10403311_714576268637176_5350777386658880678_n

12375957_1652436988348027_7020690109540414193_n

12661845_960260340735433_3942117719314858770_n

 

A

B

 

C

D

E

f

Untitled-1

SHARE