​ធ្លាប់ឃើញទេ? ក្ដាមដែលធំ​បំផុត​លើពិភព​លោក អាចនឹង​មាន​ទម្ងន់​ដល់​ជិត ២០​គីឡូក្រាមឯណោះ

263

Japanese Spider Crab គឺ​ជា​ពូជ​ក្ដាម​ធំ​បំផុត​លើ​លោក ព្រោះ​វា​អាច​លូត​ដង្កៀប​ទាំង​សង​ខាង​ដល់​ប្រវែង ៤ម៉ែត្រ និង​ទម្ងន់​ជិត ២០​គីឡូក្រាម​ឯណោះ។

crab4_large

ក្ដាម Japanese Spider Crab ភាគ​ច្រើន​រស់​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ជិត​ប្រទេស​ជប៉ុន ក្នុង​ជម្រៅ​ចាប់​ពី ១៥០​ម៉ែត្រ ឬ​លើស​ពី​នេះ។ ក្ដាម​នេះ មាន​អាយុ​វែង​ណាស់ ពោល​គឺ​អាច​រស់​នៅ​ដល់ ១០០​ឆ្នាំ ប្រសិន​បើ​គ្មាន​ការ​យាយី​ណា​មួយ។ Japanese Spider Crab ជា​ប្រភេទ​ក្ដាម​កម្រ​នេសាទ​បាន​ណាស់ ព្រោះ​វា​រស់​នៅ​ក្នុង​ទឹក​ជ្រៅ ហើយ​ចូល​ចិត្ត​ពួន​សំងំ​លាក់​ខ្លួន​ក្នុង​រន្ធ​ថ្ម​នានា ដែល​ពិបាក​ក្នុង​ការ​តាម​ចាប់។

crab3_large crab2_large

តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ក្ដាម​នេះ​អាច​បញ្ឈប់​ការ​លូត​លាស់​ទំហំ​ដង​ខ្លួន​ត្រឹម ១៥​អ៊ីញ(ប្រមាណ ៤​តឹក) ប៉ុន្តែ​ដង្កៀប​របស់​វា បន្ត​លូត​លាស់​ទៀត​រហូត​ដល់​ប្រវែង ១២​ហ្វីត(ប្រមាណ ៤ម៉ែត្រ) ពី​ដង្កៀប​ម្ខាង​ទៅ​ដង្កៀប​ម្ខាង។ ចំណែក​ទម្ងន់​ខ្លួន​វិញ អាច​កើន​រហូត​ដល់ ៤៤​ផោន(ប្រហែល ២០​គីឡូក្រាម)។

crab1_large crab_large

 

SHARE