ចាហួយស្លឹកតើយ ឆ្ងាញ់ជាប់ចិត្ត (មានវីដេអូ)

172

គ្រឿងផ្សំ ទឹក ៥០០មីលីលីត្រ, ទឹកស្លឹកតើយ ១០០មីលីលីត្រ, ខ្ទិះដូង ១០០មីលីលីត្រ, ម្សៅចាហួយ ៣ស្លាព្រាកាហ្វេ, ស្ករស ៥-៧ស្លាបព្រាបាយ, អំបិល បន្តិច។ វិធីធ្វើ៖ យកស្លឹកតើយ ៧-៨សន្លឹក កាត់ខ្លីៗល្មម ដាក់កិនជាមួយទឹក ១០០មីលីលីត្រ រួចច្រោះកុំឲ្យដោយកាក។​ បន្ទាប់មកយកទឹកស្លឹកតើយចាក់ចូលទឹក រួចដាក់ម្សៅចាហួយ ស្ករស អំបិល និងខ្ទិះដូងចូល កូរចូលគ្នាឲ្យសព្វល្អ។

ហើយយកទៅដាក់់លើចង្រ្កានប្រើភ្លើងល្មម កូរវារហូតដល់ពុះ ហើយបន្ថយភ្លើងរម្ងាស់ទុកចោលប្រហែល ៦-៧នាទី។ រួចយកចេញពីចង្ក្រានចាក់ចូលចាន ឬថាសធំល្មម រួចទុកវាចោលឲ្យត្រជាក់ប្រហែល ៤-៥ម៉ោង បានជាចាហួយ ហើយកាត់ជាដុំតាមចំណង់ចំណូលចិត្ត ជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE