អត្ថប្រយោជន៍ ១៥យ៉ាងរបស់ ផ្លែប័រ

535

១) ថែរក្សា បេះដូង អោយមានសុខភាពល្អ
ផ្លែប័រមានផ្ទុក វីតាមីន B6 និងអាស៊ីតហ្វូលិ ដែលជួយគ្រប់គ្រងកម្រិត homocysteine ។ កម្រិតខ្ពស់នៃ homocysteine អាចបង្កឲ្យមានជំងឺបេះដូង ខណៈដែល ផ្លែបឺរ មានផ្ទុកផងដែរវីតាមីន E, glutathione និងមានជាតិខ្លាញ់ monounsaturated ដែលជួយរក្សា អោយបេះដូងមានសុខភាពល្អ។
20031603_1351840324864962_1292611675298824703_n12651104_908169002612205_8966405553078932945_n
២) រក្សាលំនឹងសម្ពាធឈាម
ផ្លែប័រក៏ជាប្រភព ដ៏អស្ចារ្យ នៃសារធាតុប៉ូតាស្យូម ដែលអាចជួយ ក្នុងការគ្រប់គ្រង កម្រិតសម្ពាធឈាម។

11210514_677967569016561_6171090122367300157_n12650943_908168882612217_29851075503137962_n
៣) លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក
នៅក្នុងផ្លែប័រមានសារជាតិ polyphenols និងសារជាតិ flavonoids ដែលត្រូវបានគេរកឃើញថាមានគុណប្រយោជន៍ប្រឆាំងនឹងការរលាក ដោយហេតុនេះ ហានិភ័យនៃការរលាក ត្រូវបានកាត់បន្ថយ។

11850972_1627308214179192_757670244_n12592739_908168922612213_8774160373230618150_n
៤) ជួយដល់ភ្នែក
ផ្លែប័រគឺជាប្រភព ដ៏ប្រសើរនៃសារជាតិ carotenoids lutein ដែលគេស្គាល់ថា ដើម្បីជួយការពារប្រឆាំង នឹងជំងឺភ្នែកឡើងបាយ ឬភ្នែកងងឹតទៅតាមអាយុ ។

18920665_717034575135969_1018785857122937983_n12592648_908168832612222_8044852764068512402_n
៥) គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
សារធាតុខ្លាញ់ monounsaturated (ល្អ) នៅក្នុងផ្លែប័រ អាចមានភាពធន់នឹង អាំងស៊ុយលីប ដែលជួយគ្រប់គ្រង កម្រិតជាតិស្ករក្នុងឈាម។ ផ្លែបឺរក៏មានផ្ទុកជាតិសរសៃរលាយ ដែលរក្សាកម្រិតជាតិស្ករក្នុងឈាម អោយមានស្ថិរភាព។

21078798_568008406923722_190673046460688877_n12592239_908168905945548_609035601502318598_n
៦) ការទប់ស្កាត់ពិការភាពពីកំណើត
ផ្លែប័រគឺសំបូរអាស៊ីតហ្វូលិក (Folate), វីតាមីន B1 ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាទឹកអាស៊ីតហ្វូលិក។ ផ្លែបឺរមួយពែង ផ្តល់ប្រហែល ២៣ ភាគរយ នៃជាតិអាស៊ីដហ្វូលិក ដែលមនុស្សត្រូវការ ជាប្រចាំថ្ងៃ។ ចំនួនខ្ពស់នៃជាតិអាស៊ីដហ្វូលិក នៅក្នុងផ្លែបឺរគឺមានសារៈសំខាន់ក្នុងការបង្ការពិការភាពពីកំណើត ដូចជាការខូចបំពង់សរសៃប្រសាទ និង ពិការភាពកុមារ ជាដើម។

21077449_568008446923718_7012901304567598288_n12592209_908168965945542_2951734626543216885_n
៧) បន្ថយហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល
កម្រិតខ្ពស់នៃជាតិអាស៊ីដហ្វូលិក នៅក្នុងផ្លែប័រ ក៏អាចការពារប្រឆាំង នឹងជំងឺដាច់សរសៃឈាមខួរក្បាល ផងដែរ។ ការសិក្សាមួយ បានបង្ហាញថា អ្នកដែលញ៉ាំអាហារ សម្បូរទៅដោយជាតិអាស៊ីដហ្វូលិក មានការថយចុះហានិភ័យ នៃជំងឺដាច់សរសៃឈាមខួរក្បាល ជាងអ្នកដែលមិនបានញុំា។

18423716_124772474753369_4116693658198465225_n12508732_908169049278867_3252813849798689457_n
៨) ការពារ ប្រឆាំងនឹងជំងឺមហារីក
ការសិក្សាជាច្រើនបានបង្ហាញថា ផ្លែប័រ អាចរារាំងការរីកលូតលាស់ នៃជំងឺមហារីកក្រពេញប្រូស្តាត។ ទឹកអាស៊ីត oleic នៅក្នុងផ្លែបឺរ គឺមានប្រសិទ្ធភាព ក្នុងការការពារ ពីជំងឺមហារីកសុដន់ផងដែរ។

18425228_124768731420410_2397565459488182704_n12494956_908168765945562_181803583121731256_n
៩) ប្រយុទ្ធប្រឆាំង នឹងរ៉ាឌីកាល់សេរី
ផ្លែប័រមានផ្ទុក glutathione ដែលជាសារធាតុប្រឆាំង អុកស៊ីតកម្ម ដ៏មានឥទ្ធិពល ដែលជួយប្រយុទ្ធប្រឆាំង នឹងរ៉ាឌីកាល់សេរី នៅក្នុងរាង្គកាយ។

22730086_368727760252466_652029532689029472_n
១០) ប្រឆាំងភាពចាស់
ផ្លែប័រសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានសារសំខាន់ ក្នុងការបង្ការោគសញ្ញាចាស់។ glutathione នៅក្នុងផ្លែបឺរ បង្កើនប្រព័ន្ធភាពស៊ាំ ពន្យឺតភាពចាស់ និងជួយដល់ប្រពន្ធ័សសៃប្រសាទ។

18446544_124768888087061_7072713332454703112_n
១១) ជួយបំបាត់ក្លិនមាត់
ផ្លែប័រ គឺជាផ្នែកមួយ នៃឱសថបំបាត់ក្លិនមាត់ និងដង្ហើមអាក្រក់។ វាជួយសម្អាតពោះវៀន ដែលជាមូលហេតុ ពិតប្រាកដ នៃច្រាំងអណ្តាត និងក្លិនមាត់អាក្រក់។

18446631_124768818087068_7928718891871812215_n
១២) ជួយបង្កើនការស្រូបយកសារធាតុចិញ្ចឹម
ទទួលទានផ្លែប័រ ជួយបង្កើន ការស្រូបយកសារធាតុចិញ្ចឹម។ ការសិក្សាមួយ បានបង្ហាញថា នៅពេលដែលអ្នក បរិភោគសាលាដ រួមបញ្ចូលទាំងផ្លែបឺរ នឹងអាចស្រូបយក carotenoids ចំនួនប្រាំដង (ជាក្រុមមួយនៃសារធាតុចិញ្ចឹម ដែលរួមមានសារធាតុ បេតាការ៉ូទីន និងសារធាតុ លីកូពីន) ជាងអ្នកដែលមិនបាន ទទួលទានផ្លែបឺរ។

12670288_908168809278891_2542942623961903638_n
១៣) ជួយថែរក្សាសម្រស់ស្បែក
ប្រេងផ្លែប័រ ត្រូវបានគេ យកទៅបន្ថែម នៅក្នុងគ្រឿងសំអាងជាច្រើន ដោយសារតែសមត្ថភាព ក្នុងការចិញ្ចឹមស្បែក និងធ្វើឱ្យស្បែកភ្លឺថ្លា។ វាក៏ជួយក្នុងការព្យាបាល ជំងឺស្បែករបកក្រហម ជំងឺស្បែកដែលបណ្តាលឱ្យរលាកស្បែក និងក្រហម។

12661935_908168979278874_7960587309782508197_n
១៤) ជួយដល់អ្នកស្គមស្គំាងឡើងទំងន់
ផ្លែប័រ១០០ក្រាម មានកាឡូរី២០០។ ជាធម្មតាផ្លែឈើ ១០០ក្រាម មានកាឡូរីប្រមាណ 60-80 កាឡូរី។ ដោយសារតែមាន បរិមាណខ្ពស់នៃកាឡូរី ទើប ផ្លែបឺរ គឺជារបបអាហារដ៏ល្អបំផុត សម្រាប់មនុស្ស ដែលចង់ទទួលបានទំងន់។ ផ្លែបឺរគឺជាប្រភពផ្លែឈើធម្មជាតិ ដែលមានកាឡូរីល្អ មិនដូចអាហារដែលមានកាឡូរី ផ្សេងទៀត ដែលអាចមានផ្ទុកជាតិខ្លាញ់លើស និងស្ករ ឡើយ។

12654602_908168939278878_6516214728978870438_n
១៥) កម្រិតកូឡេស្តេរ៉លទាប
ផ្លែប័រគឺសំបូរសារធាតុ Beta-sitosterol ដែលត្រូវបាន បង្ហាញថាមាន ប្រសិទ្ធិភាព ក្នុងការបន្ថយកម្រិត កូឡេស្តេរ៉លក្នុងឈាមបាន។ យោងតាមការសិក្សាមួយ អ្នកជំងឺកម្រិតស្រាល ដែលបានបញ្ចូលផ្លែបឺរ នៅក្នុងរបបអាហារ របស់ពួកគេ សម្រាប់រយៈពេល ៧ថ្ងៃ បានធ្លាក់ចុះ ១៧% នៃកម្រិតកូឡេស្តេរ៉លក្នុងឈាម សរុបមកធ្លាក់ចុះ ២២% នៃLDL (កូឡេស្តេរ៉លអាក្រក់) និងទ្រីគ្លីសេរីត ហើយមានការកើនឡើង ១១% នៃHDL (កូឡេស្តេរ៉លល្អ)៕

12654557_908168792612226_6782574413615820563_n
ប្រភព: Som Samnang

SHARE