វិធីធ្វើខគោ ឆ្ងាញ់ជាប់ចិត្ត!

3934

គ្រឿងផ្សំ៖ សាច់គោ កន្លះគីឡូ (សាច់មានសសៃវៀវ, សាច់បាង រឺ ពោះគោ រិតតែឆ្ងាញ់) កាត់ជាដុំៗល្មម, រំដេង ៥០ក្រាម បុកអោយម៉ត់, ប៉ូចកាក់ ៥ផ្កា យកទៅរំលីងអោយឈ្ងុយ រួចបុកអោយម៉ត់, ម្ទេសឆ្អើរ ១៥០ក្រាម យកទៅត្រាំទឹក រួចចិញ្ច្រាំអោយម៉ត់ ហើយរំលីងជាមួយប្រេងឆាអោយក្រហម, គ្រឿងឆ្នាំងដី រឺ ហៅថា សាតេ កន្លះកញ្ចប់ (អាចរកទិញនៅកន្លែងលក់គ្រឿងទេសបាន), ស្ករត្នោត ២ស្លាបព្រាបាយ, ទឹកដោះគោខាប់ ៣ស្លាបព្រាបាយ, ទឹកត្រី ៣ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាបាយ, ទឹកប៉េងប៉ោះ៣ ស្លាបព្រាបាយ, ប្រេងឆា ២ស្លាបព្រាបាយ, បន្លែ: ការ៉ុត ២មើមធំៗ កាត់ជាដុំទ្រវែង, ខ្ទឹមបារាំង ហាន់ជាសសៃៗ, ជីរណា ជីរនាងវង, ក្រូចឆ្មារ, ខ្ទឹមលីង។

វិធីធ្វើ៖

១.ដាក់ប្រេងឆាចូលខ្ទះអោយក្តៅ ដាក់រំលីងរំដេងអោយឈ្ងុយ រួចដាក់ទឹកប៉េងប៉ោះចូល កូរអោយសប់

២.ដាក់សាច់គោ ប៉ូចកាក់ ម្ទេសឆ្អើរ គ្រឿងឆ្នាំងដី ស្ករត្នោត ទឹកត្រី និងអំបិលចូល ច្របល់ចូលគ្នាអោយសប់ ១-២នាទី រួចចាក់ទឹកសមល្មមនឹងសាច់ ទុករំងាស់អោយផុយប្រហែល ១ម៉ោង ទៅ ១ម៉ោងកន្លះ តាមប្រភេទសាច់ (ពេលរំងាស់គួរប្រើភ្លើងកំរិតល្មម)

៣.ពេលសាច់ជិតផុយ ដាក់ការ៉ុត និងទឹកដោះគោខាប់ចូលជាកាស្រេច

៤.ពេលដួសដាក់ចានញ៉ាំ ដាក់ជីរណា ជីរនាងវង និងខ្ទឹមបារាំងពីលើ រួចបន្ថែមទឹកក្រូចឆ្មារ និងខ្ទឹមលីង រឺថែមបន្លែផ្សេងៗ ទៀតតាមចំណូលចិត្ត។ អ្នកអាចញ៉ាំខគោជាមួយនំបុ័ង មី គុយទាវក៏បាន៕

អត្ថបទដោយ៖  ផ្សារកសិកម្មយើង – Our Agricultural Market

SHARE