ញ៉ាំសម្លរចាប់ឆាយដូចញ៉ាំបន្លែច្រើនមុខដែរ ! តោះចុចមើលពីរបៀបធ្វើទាំងអស់គ្នា រួចធ្វើញ៉ាំផង (មានវីដេអូ)

614

របៀបធ្វើ សម្លចាប់ឆាយ
គ្រឿងផ្សំ៖ ឆ្អឹងជំនី ឬ ជើងជ្រូក ស្បែកជ្រូកបំពង ផ្សិតត្រចៀកកណ្តុរ ឆៃថាវ ការ៉ុត ស្ពៃក្តោប ស្ពៃបូគោ ដំឡូងបារាំង ខាត់ណា ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ អំបិល ស្ករ ប៊ីចេង ទឹកត្រី ម្សៅស៊ុប ប្រេងឆា។
chabchhay (14).

chabchhay (5)

វិធីធ្វើ៖

1.ឆ្អឹងជំនី ឬ ជើងជ្រូក លាងទឹកឱ្យស្អាត កាប់ជាដុំធំបន្តិច
2.ស្បែកជ្រូកបំពង និងផ្សិត ត្រចៀកកណ្តុរ ដាក់ត្រាំទឹកឱ្យរីក រួចកាត់ឱ្យខ្លីៗ
3.ការ៉ុត ឆៃថាវ ដំឡូងបារាំង ចិតសំបកចេញលាងទឹកឱ្យស្អាត រួចកាត់ជាដុំៗ
4.ស្ពៃក្តោប និង ស្ពៃបូគោ កាត់វាឱ្យខ្លីៗល្មម
5.ខាត់ណាសកវាឱ្យស្អាត កាត់គល់ដាក់ផ្សេង ស្លឹកដាក់ផ្សេង។
6.ស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយលាងទឹកឱ្យស្អាតហាន់ឱ្យល្អិតល្មម

chabchhay (12)
7.ខ្ទឹមសចិញ្ច្រាំឱ្យល្អិត។
8.ដាក់ឆ្នាំងដាំឱ្យក្តៅ ចាក់ប្រេងឆាចូល រួចដាក់ខ្ទឹមចិញ្ច្រាំចូល រួចលីងឱ្យឈ្ងុយបន្តិច ទើបចាក់ទឹកត្រីចូល រួចដាក់ឆ្អឹងជ្រូកចូល ដាក់អំបិល ស្ករ ប៊ីចេង ម្សៅស៊ុប កូរឱ្យសព្វ ចាក់ទឹកបន្តិច ប្រហែល ៥ នាទី ទើបដាក់ស្បែកជ្រូក និងផ្សិតត្រចៀកកណ្តុរ និង បន្លែដើមខាត់ណា ការ៉ុត ឆៃថាវ និង ដំឡូងបារាំងចូលជាមួយគ្នាតែម្តង រំងាស់ឱ្យឆ្អឹង និង បន្លែនោះផុយបន្តិច (រំងាស់ដំបូងចាក់ទឹកបន្តិចម្តងៗ) ប្រហែល ២០ នាទី ទើបចាក់ទឹកឱ្យច្រើនតែម្តង។ ហើយរំងាស់វាឱ្យពុះម្តងទៀត ភ្លក់មើលឱ្យល្មម ទើបដាក់ស្ពៃបូគោ ស្ពៃក្តោប និងស្លឹកខាត់ណាចូលមួយពុះ រួចដួសដាក់ចាន រោយស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយពីលើជាការស្រេច៕(មានវិដេអូខាងក្រោម)

chabchhay (11)

chabchhay (9)

chabchhay (8)

chabchhay (7)

chabchhay (6)

chabchhay (4)

chabchhay (3)

chabchhay (2)

chabchhay (1)

សូមចុចមើលវិដេអូខាងក្រោម៖

chabchhay (14)

ប្រភព៖ Housewife

SHARE