ប្រើខ្លាញ់បែបនេះហើយដែលធ្វើឲ្យសុខភាពយើងខ្ទេចខ្ទីរាល់ថ្ងៃ !

63

-ច្រលំពេលដែលប្រេងចម្អិនច្រើនម៉ាកពេក៖អ្នកម្តាយភាគច្រើនតែងតែសាកច្រើនផលិតផល។ ផលិតផលជាច្រើនធ្វើមកពីវត្ថុធាតុដើមតែមួយ ហើយសារធាតុបំប៉នក៏មានដូចគ្នា។ យកល្អបើអ្នកចូលចិត្តប្រាស់ប្តូរប្រេង អ្នកគួរតែជ្រើសយកផលិតផលណាដែលមានសារធាតុខ្លាញ់ខុសគ្នា។-ប្រេងថ្លាមានគុណភាពល្អ៖មេផ្ទះគ្រប់គ្នានៅពេលទិញប្រេងច្រើនតែជ្រើសរើសប្រេងណាដែលមានពណ៌ស្រាល ព្រោះគាត់គិតថាប្រេងកាន់តែខ្មៅគុណភាពកាន់តែអន់។ ប៉ុន្តែអ្នកមិនអាចពឹងផ្អែកលើភ្នែកហើយកាត់សេចក្តីថាមួយ ណាល្អនោះទេព្រោះវាឋិតលើកត្តាជាច្រើនដូចជា គ្រឿងផ្សំ កម្រិតនៃការចម្រាញ់ និងវត្ថុធាតុដើមនៃប្រេង។ គួរ តែយកដបមកមើលពីសារធាតុផ្សំ និងជីវជាតិដែលមានវិញល្អជាង។-ប្រើប្រេងតែមួយមុខគត់៖ប្រេងទាំងអស់សុទ្ធតែដូចគ្នា ប៉ុន្តែប្រេងនីមួយៗក៏មានមុខងារខុសគ្នាទៅតាមកម្រិតនៃការចម្រាញ់។ តាមការណែនាំអ្នកគួរតែប្រើខ្លាញ់ជ្រូក គោ ឬប្រេងដូងសម្រាប់ចម្អិនខ្លាំងដូចជាបំពងនិងចៀនជាដើម រីឯប្រេងអូលីវ ប្រេងសណ្តែកប្រើសម្រាប់ឆាឬញាំជាមួយបន្លែ។ អ្នកក៏អាចជ្រើសរើសទៅតាមការណែនាំដែលមាននៅលើដប។-ប្រើប្រេងដដែលៗច្រើនដង៖រឿងសន្សំសំចៃគឺជាជំនាញរបស់មេផ្ទះគ្រប់រូប តែមិនអាចសន្សំសំចៃប្រេងដែលប្រើរួចនោះទេ។ ដោយគិតថាការប្រើលើកមុខមិនសូវជាខ្លោចខ្លាំងឬប្រេងនៅល្អ អ្នកក៏សម្រេចចិត្តប្រើប្រាស់វាម្តងទៀតដោយមិនគិតពីសុខភាព។ ការប្រើប្រាស់ប្រេងដដែលៗជាច្រើនលើកច្រើនសារអាចបង្កជាជំងឺផ្សេងៗជាពិសេសមហារីក។-តើប្រេងអូលីវសម្រាប់ធ្វើអ្វីខ្លះ?៖គ្រប់គ្នាគិតថាការប្រើប្រេងអូលីវជាជម្រើសល្អបំផុតមិនថាចម្អិនអ្វីក៏ដោយ។ ប្រេងអូលីវប្រើល្អបំផុតសម្រាប់ការចម្អិនមិនខ្លាំងពេកព្រោះវាងាយនឹងបាត់បង់ជីវជាតិបំប៉នណាស់។ អ្នកគួរតែប្រើវាសម្រាប់ញាំសាឡាដនិងបន្លែផ្សេងៗទៀតព្រោះវាជំនួយដល់សុខភាព។ លើសពីនេះទៅទៀត អ្នកក៏អាចប្រើវាសម្រាប់សម្រស់នៅលើមុខនិងសក់ផងដែរ៕

សម្រួលអត្ថបទដោយ៖ផ្កា ស

SHARE