របៀបធ្វើ ស្ងោរស៊ុបមាន់ខ្មៅ!

50

+គ្រឿងផ្សំ៖-មាន់ខ្មៅ -ការុ៉ត-មីសួ-ពុទ្រាហាល -សាច់មៀនហាល -គ្រាប់ឈូក -ផ្កាចេកហាល-ផ្សិតត្រចៀកកណ្តុរ
-ផ្សិតឈើឬផ្សិតចំបើង -ស្បែកជ្រូកបំពង -ពពុះសណ្តែក-មើមខ្ញី ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ ម្រេច អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប+របៀបធ្វើ៖-ដាំទឹកអោយពុះ ស្ងោរមាន់ខ្មៅ មួយពុះចោល អោយបាត់ជាតិចំអាប។ ស្រង់ចេញ ទុកទៅម្ខាង។
លីងខ្ទឹមបារាំងហាន់ល្អិត អោយឡើងក្រហមឈ្ងុយ រួចទើបចាក់ខ្ទឹមសចូល លីងអោយក្រហមចូលគ្នា បន្ទាប់មក ចាក់ទឹកត្រីចូល ថែមម្រេចបុក ខ្ទឹមក្រហមហាន់ អំបិលនិងស្ករ កូរអោយឈ្ងុយ ទើបចាក់ទឹកដាំ។
ពេលទឹកពុះ ដាំមើមខ្ញីដាក់មួយដុំ ហើយដាក់មាន់ចូល។ ពេលរំងាស់ កុំគ្របគម្របឆ្នាំង។ បើគ្របនឹងធ្វើអោយទឹកស្ងោរល្អក់ ហើយឆាប់ផ្អូម។-នៅឆ្នាំងផ្សេងទៀត ដាំទឹកស្រុះ ពុទ្រាហាល សាច់មៀនហាល គ្រាប់ឈូក ផ្កាចេកហាល ផ្សិតត្រចៀកកណ្តុរ ផ្សិតឈើឬផ្សិតចំបើង ស្បែកជ្រូកបំពង ពពុះសណ្តែក។ ស្រង់ចេញ លាងអោយស្អាត។ពេលពិនិត្យឃើញ សាច់មាន់ រាងផុយស្បែកបន្តិចសិន ទើបចាក់ការុត និងគ្រឿងដទៃទាំងអស់ចូល ដាំអោយពុះចូលជាតិគ្នា។-នៅពេលមាន់ផុយទន់សាច់ ទើបដាក់ម្សៅស៊ុប ហើយភ្លក្សថែមថយតាមចំណូលចិត្ត។ត្រាំមីសួអោយទន់ ហើយកាត់ខ្លីៗ ទុកដាក់មួយអន្លើ។ស្លឹកខ្ទឹម និងជីវវ៉ាន់ស៊ុយ ត្រូវហាន់ល្អិតៗ ទុករោយពីលើស៊ុប ពេលដួសស្ងោរមាន់ដាក់ចានសម្ល។ដាក់មីសួបន្តិចទៅបាតចាន មុននឹងដួសស្ងោរមាន់ ដែលកំពុងពុះលើចង្ក្រាន ដាក់ទៅក្នុងចានសម្ល ទើបរោយស្លឹកខ្ទឹម និងជីវវ៉ាន់ស៊ុនពីលើ។ យើងត្រូវទទួលទានស៊ុបនេះ នៅពេលក្តៅៗ ទើបឆ្ងាញ់។សម្រួលអត្ថបទដោយ៖ ផ្កា ស

SHARE