របៀបផលិតអ័រម៉ូនផ្លែឈើធ្វើឱ្យរុក្ខជាតិមានផ្លែឈើល្អមានរសជាតិឆ្ងាញ់

370

+គ្រឿងផ្សំដែលត្រូវមានដូចជាៈ
-ផ្លែល្ហុងទុំ (២គីឡូក្រាម)-ផ្លែល្ពៅទុំ (២គីឡូក្រាម)
-ផ្លែចេកទុំ (២គីឡូក្រាម)
-EM 250cc (២៥ស្លាបព្រាបាយ)
-កាកស្ករ (១កែវ)
-ទឹកស្អាត (១០លីត្រ)
+របៀបធ្វើ
-កាត់ផ្លែឈើទាំង៣មុខជាដុំតូចៗ រួចចាក់ក្នុងធុងជ័រ-បន្ទាប់ចាក់ EM កាកស្ករ និងទឹកចូល រួចកូរវាឲ្យសប់ល្អ
-គ្របវាទុករយៈ៧-១០ថ្ងៃ+របៀបប្រើ
-ទឹកអ័រម៉ូន ៤ស្លាបព្រាបាយលាយជាមួយទឹក(១០លីត្រ)
-បាញ់ទៅលើដំណាំមុនពេលចេញផ្កា
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង

SHARE