អត្ថប្រយោជន៍ទាំង ៥នៃខ្ទឹមស !

97

១-ជួយបំបាត់មមុនចេញពីផ្ទៃមុខ៖ត្រឹមអ្នកយកខ្ទឹមស ទៅកិនវាបន្ទាប់មកយកទឹកដែលកិនបាននោះទៅលាបនៅលើផ្ទៃមុខ ទុកចោលប្រមាណ៥ នាទីចាំអ្នកលាងសំអាតវាចេញ នោះអ្នកនឹងទទួលអារម្មណ៍ថាតឹងនោះលើស្បែកមុខ។

២-ជួយបង្រួមរន្ធញើស៖ការដែលអ្នកនៅក្រោមពន្លឺថ្ងៃរាប់ម៉ោង នោះវាធ្វើឲ្យរន្ធញើសរបស់យើងមានជាប់ធូលីដី ជាពិសេសធ្វើឲ្យរន្ធញើសធំ។ ហេតុនេះអ្នកគួរតែយកខ្ទឹមសកិនយកទឹក ហើយលាយជាមួយនឹងប៉េងប៉ោះពាក់កណ្ដាល បន្ទាប់មកយកវាមកម៉ាស្សានៅលើផ្ទៃមុខ ទុកចោល១០ នាទីចាំអ្នកធ្វើការសំអាតវាចេញ។

៣-ជួយកាត់បន្ថយស្នាមសង្វារ៖ដើម្បីកាត់បន្ថយស្នាមសង្វារដែលមាននៅលើដងខ្លួន អ្នកគួរតែយកទឹកខ្ទឹមសលាយជាមួយនឹងប្រេងអូលីវ បន្ទាប់មកយកវាមកធ្វើការម៉ាស្សាថ្នមៗនៅកន្លែងដែលកើតមានសង្វារ ហើយអ្នកបន្ដធ្វើបែបនេះជាប់គ្នា ២ ទៅ ៣ថ្ងៃ អ្នកនឹងទទួលបានលទ្ធផលល្អជាមិនខាន។

៤-ជួយបង្ការភាពចាស់៖ទឹមសក៏អាចជួយពន្យារភាពជ្រីវជ្រួញរបស់អ្នកបានដែរ ដោយអ្នកគ្រាន់តែលាយខ្ទឹមសជាមួយ​ នឹងទឹកឃ្មុំ, ក្រូចឆ្មា លាយវាឲ្យសព្វ បន្ទាប់មកព្យាយាមយកវាមកលាបនៅលើផ្ទៃមុខជារៀងរាល់ព្រឹក នោះស្បែកមុនរបស់នឹងតឹងណែនស្អាត។

៥-ជួយព្យាបាលស្បែកដែលឆាប់ប្រតិកម្ម៖សម្រាប់អ្នកដែលឆាប់ប្រតិកម្ម ក៏អាចព្យាបាលជាមួយនឹងខ្ទឹមសផងដែរ។​ដោយអ្នកគ្រាន់តែយកខ្ទឹមសបកសំបករួច យកមកធ្វើការដុសថ្នមៗនៅត្រង់កន្លែងដែលមានឡើងស្នាមក្រហមដោយសារតែប្រតិកម្ម នោះវាក៏បាត់ទៅវិញបន្ទាប់ពីអ្នកធ្វើការម៉ាស្សារួច។

សម្រួលអត្ថបទដោយ៖ផ្កា ស

 

SHARE