(មានវិឌេអូ)មិនគួរឲ្យជឿ!បុរសម្នាក់ស្រកអស់ជាង ១៥០គីឡូក្រាម ព្រោះតែគាត់…

547

បរទេស៖ បុរសម្នាក់កសាងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយខ្លួនលោក ធ្លាប់តែមានទម្ងន់ជាង ២០០ គីឡូក្រាម អាចស្រកអស់ប្រមាណ ១៥០ គីឡូក្រាម ជាអ្វីដែលគ្រប់ៗគ្នានឹកស្មានមិនដល់។

e47cbc105f8eb53711171b686d9e6cfaef5e6595

លោក Zach Moore មានវ័យ ៣៥ ឆ្នាំ បានឲ្យដឹងថា ខ្លួនលោកផ្ទាល់ ធ្លាប់កើតក្តីអស់សង្ឃឹម នេះក៏ដោយសារតែទម្ងន់ដ៏សែនលើសលប់ និងសុខភាពមិនអំណោយ​ផល​ផង​ដែរ។ Zach ថែមទាំងបានត្រៀមនូវឃ្លីបវីដេអូមួយ ដើម្បីផ្តាំផ្ញើដល់កូនប្រុសជាទីស្រលាញ់ ពេលខ្លួនស្លាប់ទៅនៅថ្ងៃណាមួយ ទាំងក្តីសៅហ្មង និងអស់សង្ឃឹមក្នុងជីវិត។

853a4ab0f7696ccb31399ed64ccf3485ce54dc31

រហូតដល់វេលាមួយ បុរសគីឡូធ្ងន់ម្នាក់នេះ មិនដឹងហូបប៉ះអ្វី ត្រូវពុលចំណីអាហារ បណ្តាលឲ្យក្រុមគ្រួសារ ប្រញាប់ប្រញាល់បញ្ជូនលោកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះ​ព្យាបាល។ ស្របពេលជាមួយគ្នានោះ លោកចាប់ផ្តើមមានអារម្មណ៍ថាខ្លួនឯង ពិតជាមានទម្ងន់ធ្ងន់មែនទែន រកពាក្យអ្វីថ្លែងមិនត្រូវ សូម្បីតែក្រុមគ្រូពេទ្យជាច្រើននាក់ ក៏ជួបការលំបាក ពេលសែងលោកដាក់លើ ជញ្ជីងថ្លឹងទម្ងន់នៅមន្ទីរពេទ្យដែរ។ ដោយសារកត្តានេះហើយធ្វើឲ្យ Zach ស្រាប់តែមានគំនិត ចេះគិតគូរពីបញ្ហាសុខភាព និងសន្យានឹងខ្លួនឯង ថាត្រូវតែផ្លាស់ប្តូររបៀបរបបរស់នៅឲ្យទាល់តែបាន ប្រសិនបើចង់រស់រានមានជីវិតបានយូរតទៅមុខទៀត។

26e3d2cc46ceed5df652ea5a3e89193657e3322e

លោក Zach Moore ចាប់ផ្តើមផ្តាច់បារី និងអាហារដែលមានជាតិស្ករខ្ពស់ ក៏ដូចជាទឹកភេស្ជជៈ ដែលមានជាតិកាបូណាត ចាប់ពីពេលនោះមក ។ លោកបានងាកមករកការធ្វើលំហាត់ប្រាណ ក៏ដូចជាទទួលទានអាហារ ដែលល្អសម្រាប់សុខភាព។ បុរសម្នាក់នេះ ថែមទាំង ខិតខ្លួនចូលដំណាក់កាលវះកាត់ផងដែរ ដើម្បីសម្រកទម្ងន់។ ហើយសូម្បីតែភរិយារបស់លោក គឺលោកស្រី Amber ក៏ចូលរួមយុទ្ធនាការសម្រក​ទម្ងន់ ជាមួយស្វាមីជាទីស្រលាញ់ របស់លោកស្រីផងដែរ។

5

ក្នុងរយៈពេលត្រឹមពីរឆ្នាំ បុរសគីឡូធ្ងន់ម្នាក់នេះអាចស្រកបានប្រមាណជាង ១៥០ គីឡូក្រាម។ តែយ៉ាងណាក្រោយពីស្រកយ៉ាងគំហុកបែបនេះ ឃើញមានស្បែករបស់លោក មានសភាពធ្លាក់យារ ត្រូវឆ្លងកាត់ការវះកាត់ដើម្បីយកវាចេញ ក៏ដូចជាសកម្មភាពប៉ុន្មានផ្សេងទៀត រហូតទទួលរាងកាយមាំមួន និងសុខភាពល្អ។

លោកបានឲ្យដឹងយ៉ាងដូច្នេះថា៖

4

ប្រពន្ធ និងកូនប្រុសរបស់ខ្ញុំ ជាហេតុផលដែលខ្ញុំត្រូវរស់បន្តទៀត។ ពួកគេជាគ្រួសាររបស់ខ្ញុំ។ សួរថា តើគប្បីចំពោះពួកគេទេ បើខ្ញុំមិនចេះផ្លាស់ប្តូរ (ទម្លាប់អាក្រក់ចេញ) ហើយស្រាប់តែគាំងបេះដូងស្លាប់នោះ?

3 1

រឿងរ៉ាវរបស់លោក Zach Moore ពិតណាស់ ស្តែងអំពី ស្មារតីលះបង់ ក៍ដូចជាការប្តេជ្ញាចិត្តខ្ពស់ដើម្បីទទួលបានសុខភាពល្អ និងរាងកាយមាំមួន ដែលអ្នកលើសទំងន់ទាំងឡាយអាចយកគម្រូតាមបានផងដែរ៕

2

 

SHARE