វិធីធ្វើបង្អែមតៅហ៊ូ!

113

+គ្រឿងផ្សំ៖- សណ្តែកសៀង ៣ខាំ- ទឹក ១លីត្រ- ខ្ញី ២-៣ចំណិត- ស្លឹកតើយ ២-៣សន្លឹក-ខ្ទិះដូង ១ចានចង្កឹះ
– ស្ករស រឹ ស្ករត្នោត៣ខាំ- អំបិល ១ស្លាបព្រាកាហ្វេ- ម្សៅពោត ២ស្លាបព្រាកាហ្វេ- ក្រូចឆ្មា១ចំណិត

+វិធីធ្វើ៖- សណ្តែកសៀងត្រាំទឹកក្តៅ៣-៤ម៉ោង ប្ទាប់មកបកសំបកចេញលាង៤-៥ទឹកអោយស្អាត​ យក​ ម៉ាសុីនមកដាក់សណ្តែកលាយជាមួយទឹកកិនអោយម៉ត់ ហើយយកស្បៃមកចោះទឹកសណ្តែកកុំអោយដោយកាក- ដាក់ឆ្នាំងដាំទឹកសណ្តែក លាយជាមួយម្សៅពោត និង ក្រូចឆ្មាទុកអោយពុះតិចរយះពេល១០នាទី លើកឆ្នាំងទុករយះពេល២ម៉ោងអោយវាកក រីទុកក្នុងទូរទឹកកកកន្លះម៉ោង– យកឆ្នាំដាក់ដាំទឹកលាយស្ករ អំបិលបន្តិច បន្ទះខ្ញី ស្លឹកតើយ- ដាក់ដាំខ្ទិះដូងលាយជាមួយអំបិលចុងស្លាបព្រា ម្សៅពោត១ស្លាបព្រា កូរអោយសព្វ និងខាប់ល្អ ។+ចំណាំ៖ ខ្ទិះដូងដាក់ក៏បាន មិនដាក់ក៏បាន រីឯទឹកស្ករចង់ផ្អែម រឹ មិនផ្អែមទៅតាមចំណង់ចំណូលចិត្តក្រុមគ្រួសារនីមួយៗ ៕

សម្រួលអត្ថបទដោយ៖ ផ្កា​ ស

SHARE