របៀបធ្វើប្រហិតត្រីស្លាត!!

565

របៀបធ្វើប្រហិតត្រីស្លាតគ្រឿងផ្សំ៖- សាច់ត្រីស្លាតកូសរួច ១ គីឡូ – អំបិលម៉ត់ ១ ស្លាព្រាតូច – ទឹកត្រជាក់ ៤ ស្លាព្រាបាយ ឬ (ទឹកកកអនាម័យ៣-៤ ដុំ )- គ្រឿងម្ទេសបុក ៣ – ៤ ខាំ ( បើចង់ក្រហមដាក់ម្ទេសប្លោកក្រៀមបុកចូលជាមួយ)
– ពងមាន់ ១- ទឹកត្រី – ស្កសរ កន្លះស្លាបព្រាបាយ- សណ្កែកគួរហាន់ខ្លីៗតូចៗ ៣ ខាំ – ម្រះព្រៅ ៣ កូនចានតូច
– ស្លឹកក្រូចសើចហាន់ជាសសៃឆ្មារ ២ ស្លា ព្រាបាយ។+របៀបធ្វើ៖
១ – យកសាច់ត្រីដែលកូសរួចមកបុកអោយស្អិត នៅពេលដែលបុកយើងថែមទឹកត្រជាក់លាយជាមួយអំបិល ដាក់បុកលាយជាមួយត្រីផង។
២- ពេលដែលបុកសាច់ត្រីស្អិតល្អហើយ យកគ្រឿងបុក ពងមាន់ ស្កសរ ទឹកត្រី ដាក់ចូល រួចហើយច្របល់អោយចូលគ្នា ( រួចយកទៅចៀន ភ្លក់មើលសិន ) តើរសជាតិល្មមហើយឬនៅ ខ្វះខាតអ្វីយើងបន្ថែមបានទៀតតាមការចូលចិត្ត ។
៣-នៅពេលដែលច្របល់សាច់ត្រីភ្លក់ល្មមដឹងរសជាតិហើយ ក៏ដាក់ ស្លឹកក្រូច ម្រះព្រៅ សណ្កែកគួ ហើយច្របល់អោយចូលគ្នាម្ដងទៀត ទុកមួយលែកសិន ( ម្រះព្រៅកុំដាក់ទាំងអស់ បែងទុកពាក់កណ្ដាលសម្រាប់បំពងទុករៀបដាក់ចាន ) ។
៤-ចូលអ្នកដាក់ប្រេងចៀនអោយច្រើនបន្ទិច បើកភ្លើងអោយក្ដៅល្មម រួចយកម្រះព្រៅទៅបំពងមុនគេ (ទុកទ្រាប់រៀបដាក់ចាន ) រួចហើយ យកប្រហិតទៅប៉ាន់ដុំត្របែតៗល្មម រួចយកទៅចៀន អោយឆ្អិនល្អ រៀបដាក់ចានរួចជាការស្រេច ។ពេលចៀនចូលអ្នកសង្កេតមើលភ្លើងកុំអោយក្ដៅពេក ប្រើភ្លើងក្ដៅល្មមៗបានចៀនប្រហិតឡើងល្អ )។+របៀបធ្វើទឹកច្រលក់៖- ទឹកក្រូច ៤ ស្លាបព្រាបាយ – ស្កសរ ៣ ស្លាបព្រាបាយ – អំបិលមួយកន្លះកូនស្លាបព្រាតូច -សណ្ដែកដីលីងបកសំបក បុកអោយបែកតិចៗ – ម្ទេសព៏ណលឿង ហាន់ 1 -2 គ្រាប់ – ត្រសក់ពុសជាពីរហាន់ ( អោយរៀងក្រាស់បន្ទិច)3-4 ផ្លែ -យកទឹកខ្មេះ ស្កសរ អំបិល ចាក់ចូលក្នុងខ្ទះ ហើយបើកភ្លើងកូរអោយរលាយ ទុកអោយពុះមួយសន្ទុះសិន ចាំបិទភ្លើង ចាក់ដាក់កូនចានទុកត្រជាក់ ដាក់ត្រសក់នឹងម្ទេសហាន់ ជាទឹកជ្រលក់រួចជាការស្រេច ។+បញ្ចាក់ ( នៅពេលដែលកូសសាច់ត្រីរួចយកទៅច្រកថង់ចងមាត់អោយជិតដាក់ត្រាំនឹងទឹកកកអោយវាត្រជាក់ ប្រហែល១ម៉ោងចាំយកមកបុក ជួយឲ្យប្រហិតត្រីស្វិតល្អ ) ។

SHARE