វិធីធ្វើ ទឹកល្ពៅជាមួយទឹកដោះគោក្រឡុក
គ្រឿងផ្សំ៖ -ល្ពៅ ៣គីឡូ -ខ្ទិះដូងកន្លះគីឡូ -ទឹកដោះគោខាប់កន្លះកំប៉ុង -អំបិល១ចឹប
វិធីធ្វើ៖
១-ចិតល្ពៅឲ្យអស់សំបក លាងទឹកឲ្យស្អាត កាត់ដុំៗតូចៗ ដាក់ស្ងោរទឹកឲ្យលិចល្ពៅ ពុះផុយលើកចុះ ។ យកល្ពៅទៅកិនលាយទឹកស្ងោរ កិននៅម៉ាស៊ីនទឹកក្រឡុក ឲ្យម៉ត់ បន្ទាប់មកដាក់ដាំខ្ទិះដូងឲ្យពុះចាក់ទឹកល្ពៅចូល បន្ថែមទឹកដោះគោខាប់កន្លះកំប៉ុង ស្ករស៣វែក អំបិល១ចឹបពេលពុះលើកចុះទឹកល្ពៅនេះធ្វើឲ្យមានរសជាតិផ្អែមល្មមៗ៕