ប្រវត្តខ្លះរបស់ ខ្នាយតាន់ ដែលបងប្អូនមិនធ្លាប់បានដឹងពីមុនមក

22540

ប្រជាជនខ្មែរនៅតាមតំបន់ព្រៃភ្នំដងរែក និងតំបន់ខ្ពង់រាបដទៃទៀត មានជំនឿថា អ្នកដែលរើសបានខ្នាយតាន់ជ្រូកព្រៃយកមកពាក់ គឺគេនឹងមានសេចក្តីសុខសិរីសួស្តីជាពុំខាន។

26815065_1508975072488849_3936155265875221380_n

បារមីនៃខ្នាយតាន់នេះនឹងនៅរក្សាការពារមិនឱ្យសត្រូវជិតឆ្ងាយណាមកបៀតបៀន    ឬមិនអាចយកឈ្នេះលើខ្លួនគេបានឡើយ។អ្នកមានខ្នាយតាន់ជ្រូកព្រៃតែងតែកាន់ត្រណមមួយចំនួនយ៉ាង ខ្ជាប់ខ្ជួនហើយគួបផ្សំនឹងមន្តអាគមបន្ថែមផងនោះធ្វើឱ្យខ្នាយតាន់ ជ្រូកព្រៃដែលមានបារមីកាន់ស្រាប់កាន់តែខ្លាំងក្លាមួយកំរិតថែមទៀត។

26992346_1508975115822178_8136751869508954324_n

ចំពោះបងប្អូនជនជាតិខ្មែរលើ ក៏មានជំនឿដូចគ្នានេះដែរ ។ គេយល់ថា បារមីខ្នាយតាន់ជ្រូកព្រៃសម្រាប់ជួយការពារនឹងសត្វព្រៃដ៏កាច សាហាវផ្សេងៗ ឬអាវុធដូចជាព្រួញ ស្នជាដើម ដោយហេតុថានៅតំបន់ព្រៃភ្នំពុំមានគ្រាប់កាំភ្លើង ឬជាតិផ្ទុះឡើយ ។

26814835_1508975135822176_7891648610541471725_n

សរុបសេចក្តីមក ជំនឿលើខ្នាយតាន់ជ្រូកព្រៃនៃជនជាតិខ្មែរ អាចឆ្លុះបញ្ចាំងឱ្យឃើញថា ទស្សនៈរបស់មនុស្ស ជាពិសេសនៅពេលដែលប្រឈមមុខនឹងគ្រោះកំណាចអ្វីមួយមកពីខាងក្រៅ រមែងតែប្រាថ្នាសេចក្តីសុខសប្បាយ និងសុវត្ថិភាពតែប៉ុណ្ណោះ ហើយជំនឿនេះក៏ជាមែកធាងនៃខឿនវប្បធម៌អរូបីរបស់ជាតិយើងផងដែរ ។

26733410_1508975089155514_1129230747292423756_n
ប្រភពៈ កសិកម្មដំណាំម្រុំ

SHARE