បច្ចេកទេសដាំក្រូចពោធិ៍សាត់

553

* ប្រភេទដីដែលដាំបានល្អ៖

– ជាប្រភេទដីទួលមិនដក់ទឹក ដីមានស្រទាប់លើធូរ ស្រទាប់បន្ទាប់ជ្រៅហើយស្រោះទឹក ដីមានជីវជាតិច្រើន និងជាដំបន់សំបូរភ្លៀងធ្លាក់ នៅតាមតំបន់ដងទន្លេ ដែលភាគច្រើនគេដាំវាបានផលល្អនៅខេត្តបាត់ដំបង។

A 12963594_951149594980812_4108186778067918917_n 12573783_1690412271225241_4151125483055814394_n12191004_1059271210803585_183844024917480635_n  12039307_677701565662944_8146320925574842771_n

* ការបំបៅពូជដាំ៖

– វិធីដាំគឺត្រូវជ្រើសរើសដើមណាដែលផ្លែល្អ បានច្រើនផ្សាំមែកមានសុខភាពល្អទំហំប៉ុនចង្អុលដៃយកមកដាំ

– យកប្ររែង១ម៉ែត្រពីកន្លែងត្រូវផ្សាំទៅចុងមែក

– យកកាំបិតចិតសំបកជុំវិញចេញប្រវែងប្រមាណ២ថ្នាំងដៃ រួចទុកចោលឲ្យវាស្ងួតរយៈពេល១អាទិត្យ

– យកដីដែលមានជីវជាតិ លាយជាមួយជីធម្មជាតិស្ងួតយកមកច្រកថង់រួចវះចងផ្អោបជុំវិញកន្លែងដែលចិតសំបកនោះ (ត្រូវលាបថ្នាំជំនួយឬសផង) រួចត្រូវផ្តល់ទឹកឲ្យវាសើមជាប់ជានិច្ច

– រយៈពេល១ខែវានឹងដុះឬស ហើយយើងអាចកាត់វាយកទៅបណ្តុះក្នុងថង់ស្រោចទឹកជាប្រចាំរយៈពេលកន្លះខែក្រោយយើងអាចយកទៅដាំបាន។

12003398_167025866969749_2394822911254056208_n 11659215_755623824547152_5198271471435390628_n 11659215_755623817880486_2672164736375062657_n 11193378_1434023146899811_7274576145923198105_n 10847843_367296453437072_636723545776850385_n 10675710_563123167150218_4916806232926849644_n 10476297_676805895746304_2602782771796347757_n

* វិធីដាំ៖

– កាប់រណ្តៅទំហំ៣តឹកបួនជ្រុង ជម្រៅ៣តឹក រួចដាក់ជីលាមកសត្វស្ងួត លាយជាមួយកំទេចស្លឹកឈើ

– រួចដាក់កូនក្រូចដាំយលគល់ត្រឹមមាត់រណ្តៅ រួចដាំបង្គោលមែកឈើចងផ្អោបជាមួយដើមការពារការរលំ

– ចន្លោះពីដើមនីមួយៗគឺ ៤-៦ម៉ែត្រ ដើម្បីឲ្យវាលូតលាស់បានល្អ ផ្លែបានច្រើន ងាយប្រមូលផល និងមិងាយឆ្លងជម្ងឺពីគ្នា។

1978780_367296333437084_1575814456007062771_n 1465156_1518681341773041_6165861550661902064_n 7715_951149614980810_7612735460156191807_n 14 13 12 11

 

* ការថែទាំ៖

– ត្រូវផ្តល់ទឹកជាប្រចាំនៅពេលដែលវាស្ងួត និងការដាក់ជីធម្មជាតិ

– ក្រូចមានជម្ងឺងាប់ស្លឹកពីចុងមែកមកដើម និជម្ងឺចេញជ័រតាមដើម យើងត្រូវកាត់មែកណាដែលមានជម្ងឺងាប់ស្លឹកនេះចេញដើម្បីកុំឲ្យវាឆ្លង រួចលាប និងបាញ់ថ្នាំកសិកម្មដើម្បីបំប៉នវាវិញ

– ត្រូវកាត់ចុងមែកចេញ និងមែកដែលលូតលាស់មិនសូវល្អចេញជារៀងរាល់ឆ្នាំ

– រយៈពេល៣ឆ្នាំវានឹងចាប់ផ្តើមមានផ្លែ។

10 9 8 7 6 5 4 3 2 1

 

 

 

 

 

SHARE