មិននឹកស្មានថាម្រុំនិងខ្ញីផ្សំចូលគ្នាក្លាយជា……..

2458

ម្រុំនិងខ្ញី ត្រូវបានគេប្រើប្រឆាំងនឹងជំងឺជាច្រើន និងងាយទទួលបានផល។ អ្នកស្រាវជ្រាវបង្ហាញថា នៅពេលយើងលាយរបស់ទាំងពីរមុខនេះ ជំងឺកាចសាហាវគឺមិនហ៊ាននៅក្បែរទេ។

taprum_2015316015829

gung-tri-mun-1_large

ada-cha

* អត្ថប្រយោជន៍ម្រុំ និងខ្ញីរួមបញ្ចូលគ្នា៖
– បំបាត់រលាកសន្លាក់ឆ្អឹង
– បញ្ចុះកម្រិតកូឡេស្ដេរ៉ុល
– បំបាត់ឈឺក្បាល
– បង្ការដំបៅក្រពះ និងល្អសម្រាប់អ្នកដំបៅក្រពះ
– ការពារថ្លើមមិនឱ្យខូច
– បំបាត់ស្លេកស្លាំង
– បំបាត់ហត់ អស់កម្លាំងល្ហិតល្ហៃពេលធ្វើដំណើរផ្លូវវែងឆ្ងាយ
– បន្ធូរបន្ថយការក្អួតគ្រប់អ្នកជំងឺមហារីក
– បំបាត់វិលមុខសម្រាប់ស្ដ្រីមានគភ៌

provivagmoringaoleifera

P7150050

babygingerwithnozzle-16dster

* គ្រឿងផ្សំ
– ខ្ញីស្រស់ ៨៥ ក្រាម
– ស្លឹកម្រុំ ១0 សន្លឹក
– ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ
– ទឹកឆ្អិន ៤ កែវ (មួយកែវចំណុះ ២០០ មិល្លីត្រ)។

khmerringa2

31860388.Younggingerroot

8786906_f520

* របៀបធ្វើ៖
លាងខ្ញីឱ្យស្អាត កាត់វាជាចំណិតៗ។ ដាំវានៅក្នុងទឹក ៤ កែវរយៈពេល ១០ នាទី។ បិទភ្លើង ហើយដាក់ស្លឹកម្រុំចូលដែរ រួចទុកចោល ៥ នាទី។ ប្រសិនបើអ្នកចង់បន្ថែមជាតិផ្អែម ដាក់ទឹកឃ្មុំចូល។ ពិសារៀងរាល់ព្រឹក ក៏ដូចជាមុនពេលចូលគេង៕

Ginger-And-Moringa

 

SHARE