នំសង់ខ្យាល្ពៅ ប្លែកឆ្ងាញ់ម៉ង (មានវីដេអូ)

196

គ្រឿងផ្សំ៖ ល្ពៅ កាត់ស្តើងតូចៗល្មម ១កូនចានកន្លះ, ស៊ុត ៥គ្រាប់, ខ្ទិះដូង ១កូនចាន, ស្ករ ១កូនចាន, អំបិល ១ចុងស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣-៤សន្លឹក។ វិធីធ្វើ៖ យកចានគោះស៊ុតដាក់ចូល រួចដាក់ស្ករ និងស្លឹកតើយចូល ច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់អំបិល និងខ្ទិះដូងចូល ច្របល់ចូលគ្នា រួចយកទៅច្រោះកុំឲ្យដោយកាក។

យកល្ពៅរៀបដាក់ចាន ដែលត្រូវចំហុយ រួចដួសគ្រឿងដែលលាយហើយដាក់ចូល ហើយយកទៅដាក់ចំហុយប្រហែល ១៥-២០នាទី ឆ្អិនយកមកកាត់ជាដុំហូប ជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE