វិធី​ចិញ្ចឹម​ត្រី​ឆ្លូញ​

692

+ ការរៀបចំ​ស្រះ​ចិញ្ចឹម​៖– រៀបចំ​ស្រះ ឬក៏​អាង​ស៊ីម៉ងត៍​ទំហំ​ដែលមាន​ទំហំ ៤​ម​x៤​ម កម្ពស់​៧​តឹក ការពា​កុំ​ឲ្យ​វា​លោត​ចេញ​បាន​
– ដាក់​ប្រភេទ​ដីស្អិត (​អាច​យក​ដីស្អិតៗ​ពី​បាត​ត្រពាំង​) ចូល​កំរាស់​២​តឹក ព្រោះ​ជា​ប្រភេទ​ដី​ដែល​វា​ចូលចិត្ត​
– ដាក់​ទឹក​ចូល​កម្ពស់​៤​តឹក​ពីលើ​ដី​នេះ រួច​ដាក់​កំប្លោក ចក និង​ត្រកួន​ទឹក​មួយចំនួន​ដាំ​ក្នុង​អាង​នោះ​។​
+ ការដាក់​កូន​ត្រី​ចិញ្ចឹម និង​ការថែទាំ​៖
– យក​កូន​ត្រី​ដែលមាន​អាយុ ៣​អាទិត្យ ចំនួន​២០០០-២៥០០ ក្បាល​ក្នុង​អាង​នោះ​– ចំពោះ​កូន​ពូជ​យើង​អាច​សាក​សួររក​នៅ​កន្លែង​កសិដ្ឋាន​បង្កាត់​ពូជ​ត្រី ឬ​សាកសួរ​នៅ​មន្ទី​ជលផល ឬ​អាច​ទិញ​មេ និង​បា​ដែល​ធំ​ល្អ​ពី​ទីផ្សារ​មក​ចិញ្ចឹម​យក​ពូជ​កូន​ដោយ​ខ្លួនឯង​
– ត្រូវមាន​ប្រព័ន្ធ​បញ្ចេញ បញ្ចូល​ទឹក​ឲ្យ​បានល្អ ព្រោះ​ត្រី​ឆ្លូញ​វា​ស៊ីសាច់​ជា​ចំណី​របស់​វា​។​
+ ការ​ឲ្យ​ចំណី​៖– ចំណី​របស់​វា​មានដូចជា​កាកសំណល់​ត្រី សាច់​ផ្សេងៗ ជាពិសេស​ជន្លេន​ដែល​សំបូរ​ទៅដោយ​ប្រូតេអ៊ីន ដែល​ធ្វើ​ឲ្យ​ត្រី​ឆាប់​ធំធាត់ និង​មាន​សុខភាព​ល្អ យើង​អាច​រកបាន​យ៉ាង​ស្រួល​នៅ​រដូវវស្សា​
-​យើង​អាចដាក់​ចំណី​ក្នុង​បំពង់​ទុយោ យកទៅដាក់​២-៣​កន្លែង​ដើម្បី​ឲ្យ​វា​ស៊ី​បាន​គ្រប់គ្នា ដាក់​២​ដង​ក្នុង​មួយថ្ងៃ ព្រឹក និង​ល្ងាច​
– ត្រូវ​ប្តូរ​ទឹក​រាល់​៥-៦​ថ្ងៃ​ម្តង​
– រយៈពេល ៦-៧​ខែ​យើង​អាច​ប្រមូល​ផល​បាន​ហើយ​ ៕​
ប្រភពៈ រស្មីកម្ពុជា
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង

SHARE