បទពិសោធន៍ជោគជ័យក្នុងការដាំដំណាំធុរេន

298

🔊ខ្ញុំសូមផ្តល់ចំនុចជោគជ័យ១សំរាប់បងប្អូន អ៊ុំពូមីង ដែលមានចំណាប់អារម្មណ៍ចង់ដាំដេីមធូរ៉េន នោះគឺ៖

-គួត្រៀមពូជមុនយ៉ាងតិចមុន3ខែ ដោយធ្វេីថ្នាលថែទាំពូជនៅចំការផ្ទាល់
យកកូនថង់តូច ទៅដូរដាក់ថង់ធំល្មម ហេីយថែទាំវា។
-បន្ទាប់មកទៀតធ្វេីដីអោយស្អាត ហេីយអោយបានច្រេីនដង
-ជីករណ្តៅមុន1ខែ ហេីយពូនដីជាទួល ទំហំបីម៉ែតបួនជ្រុង កំពស់ 3-4តឹកជាទំរង់ខ្នងអណ្តេីក
-រួចជីករណ្តៅកន្លះម៉ែតបួនជ្រុង ជំរៅកន្លះម៉ែត បន្តទៀតយកដីល្បាយ(ដី លាមកសត្វស្ងួត ធ្យូងអង្កាម និងជីកែប្រែដី) លាយអោយសព្វដាក់ចូលរណ្តៅ
-បន្ទាប់មកដាក់ថ្នាំសំលាប់សត្វល្អិតក្នុងដីចូល ផ្អាប់ចោល ដោយបាញ់ទឹកចូល 1អាទិត្យម្តង(បេីគ្មានភ្លៀង) ។
-មុនដាំ1សប្តាហ៍គួរត្រៀមប្រពន័្ធទឹកអោយរួចជាស្រេច និងមុនដាំ3-4ថ្ងៃ គួរបាចកំបោរសចូលរណ្តៅ ហេីយបាញ់ទឹកចោល បន្ទាប់មក3-4ថ្ងៃក្រោយយកកូនទៅដាំ។
+បញ្ជាក់: មុនដាំ2សប្តាហ៍ គួរដកស្បៃចេញពីថ្នាលពូជ ដេីម្បីអោយកូនពូជសាំុនិងកំដៅ ទេីបដាំទៅមិនអន់កូននិងកាត់បន្ថយការងាប់ច្រេីន……..។
ប្រភពៈដាំឬស្សី8ខែ
សម្រួលអត្ថបទដោយ៖ ផ្សារកសិកម្មយើង

SHARE