អ្នកមិនឈឺធ្មេញក៏ត្រូវតែឈឺដែរបើអ្នកគ្រូពេទ្យគាត់….

193

រូបរាងរបស់នាងមិនត្រឹមតែទាក់ទាញអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែធ្មេញពណ៌សស្គុះរបស់នាងក៏បង្ហាញពីប្រសិទ្ធភាពនៃស្នាដៃរបស់ពេទ្យធ្មេញផងដែរ។

Dental-assistant-taiwan-beautiful_4

រឿងមួយដែលកុមារនិងមនុស្សធំខ្លាចបំផុតគឺទៅជួបពេទ្យធ្មេញ។ ទោះយ៉ាងណា ការថែទាំមាត់ធ្មេញគឺជាការទទួលខុសត្រូវរបស់មនុស្សគ្រប់គ្នា ដូច្នេះការប្រឹក្សាជាមួយពេទ្យធ្មេញគឺចាំបាច់ដើម្បីធានាថាធ្មេញរបស់អ្នកតែងតែស្ថិតក្នុងស្ថានភាពល្អ។

Dental-assistant-taiwan-beautiful_3

ខណៈពេលដែលមនុស្សភាគច្រើនកំពុងចៀសវាងពីពេទ្យធ្មេញ បុរសៗនៅតៃវ៉ាន់ឯណោះវិញកំពុងឈរតម្រង់ជួរនៅគ្លីនិកធ្មេញនេះដើម្បីពិនិត្យធ្មេញរបស់ពួកគេ និងដើម្បីបានឃើញផ្ទាល់ជំនួយការពេទ្យធ្មេញដ៏ស្រស់ស្អាតម្នាក់នេះ ដែលធ្វើការនៅទីនោះ។

Dental-assistant-taiwan-beautiful_1

នាង Ningxuan Chen ជំនួយការទន្តពេទ្យនៅតៃវ៉ាន់បានក្លាយជាតារាអ៊ីនធឺណេត ជាមួយអ្នកគាំទ្រលើ Instagram ចំនួន ២៧.០០០ នាក់។ នាងបានប្រមូលអតិថិជនថ្មីជាច្រើននាក់ បន្ទាប់ពីរូបថតរបស់នាងបានរីករាលដាលនៅលើបណ្តាញសង្គម។

Dental-assistant-taiwan-beautiful_5

លើសពីនេះទៀត នាងបានក្លាយជា “តារាម៉ូដែល” របស់គ្លីនិកនេះទៀតផង ជាមួយធ្មេញពណ៌សដូចគុជខ្យងរបស់នាងបានទាក់ទាញបុរសៗជាច្រើន។

Dental-assistant-taiwan-beautiful_2

ខណៈរូបថតនាងក្នុងអំឡុងពេលធ្វើការបានទទួលការចាប់អារម្មណ៍ច្រើននៅលើបណ្តាញសង្គម នាង Chen មិនដែលភ្លេចសប្បាយរីករាយក្នុងពេលទំនេរពីការងារនោះឡើយ។ នាងតែងបង្ហោះរូបភាពខ្លួននាងផ្ទាល់រីករាយនៅឆ្នេរសមុទ្រឬរីករាយជាមួយអាហារនៅភោជនីយដ្ឋានពេញនិយមរបស់នាង៕

 

 

SHARE