បច្ចេកទេសចិញ្ចឹមត្រីឆ្លូញដើម្បីបង្កើនជីវភាព

621

* ការរៀបចំស្រះចិញ្ចឹម៖

– រៀបចំស្រះ ឬក៏អាងស៊ីម៉ងត៍ទំហំដែលមានទំហំ ៤មx៤ម កម្ពស់៧តឹក ការពាកុំឲ្យវាលោតចេញបាន។

– ដាក់ប្រភេទដីស្អិត (អាចយកដីស្អិតៗពីបាតត្រពាំង) ចូលកំរាស់២តឹក ព្រោះជាប្រភេទដីដែលវាចូលចិត្ត។

– ដាក់ទឹកចូលកម្ពស់៤តឹកពីលើដីនេះ រួចដាក់កំប្លោក ចក និងត្រកួនទឹកមួយចំនួនដាំក្នុងអាងនោះ។

hqdefault B G-(2) E-(2) 2 14910439_931509953648925_5860431891272896149_n 1 006 1-(2)

* ការដាក់កូនត្រីចិញ្ចឹម  និងការថែទាំ៖

– យកកូនត្រីដែលមានអាយុ ៣អាទិត្យ ចំនួន២០០០-២៥០០ ក្បាលក្នុងអាងនោះ។

– ចំពោះកូនពូជយើងអាចសាកសួររកនៅកន្លែងកសិដ្ឋានបង្កាត់ពូជត្រី ឬសាកសួរនៅមន្ទីជលផល ឬអាចទិញមេ និងបាដែលធំល្អពីទីផ្សារមកចិញ្ចឹមយកពូជកូនដោយខ្លួនឯង។

– ត្រូវមានប្រព័ន្ធបញ្ចេញ បញ្ចូលទឹកឲ្យបានល្អ ព្រោះត្រីឆ្លូញវាស៊ីសាច់ជាចំណីរបស់វា។

4 5 6 C D 8 7

* ការឲ្យចំណី៖

– ចំណីរបស់វាមានដូចជាកាកសំណល់ត្រី សាច់ផ្សេងៗ ជាពិសេសជន្លេនដែលសំបូរទៅដោយប្រូតេអ៊ីន ដែលធ្វើឲ្យត្រីឆាប់ធំធាត់ និងមានសុខភាពល្អ យើងអាចរកបានយ៉ាងស្រួលនៅរដូវវស្សា ។

-យើងអាចដាក់ចំណីក្នុងបំពង់ទុយោ យកទៅដាក់២-៣កន្លែងដើម្បីឲ្យវាស៊ីបានគ្រប់គ្នា ដាក់២ដងក្នុងមួយថ្ងៃ ព្រឹក និងល្ងាច។

– ត្រូវប្តូរទឹករាល់៥-៦ថ្ងៃម្តង។

– រយៈពេល ៦-៧ខែយើងអាចប្រមូលផលបានហើយ។

maxresdefault G F E 970597_1015254595202092_4178237137075295143_n 13407139_990660861029685_410915806321357743_n

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE