បច្ចេកទេសចិញ្ចឹមឃ្មុំព្រៃធម្មជាតិ

589

* ការជ្រើសរើសទីតាំង៖

– ឃ្មុំបង្កើតកូនចៅនៅរដូរផ្ការីក ចាប់ពីខែមករា ដល់ខែឧសភា ពេលនោះវានឹងក្រេបលម្អងផ្កា ហើយវានឹងបង្កើតជាកូនចៅ ឬវានឹងផ្តល់ជាទឹកឃ្មុំ

– ត្រូវរកកន្លែងដែលមានដើមឈើចម្រុះក្នុងព្រៃស្តុក ដែលសំបូរផ្ការីកច្រើន

– ត្រូវធ្វើបង្គងដើម្បីឲ្យឃ្មុំមកទំបង្កើតជាកូនចៅ ដែលវាចូលចិត្តនៅព្រៃទាបៗដែលវាងាយហើរចេញចូល។

4 3 2 1

* ការរៀបចំបង្គងឲ្យឃ្មុំទំ៖

– យកមែក ឬដើមឈើណាដែលមានសំបកវារលោងទើបឃ្មុំវាចូលចិត្តទំ

– ដាក់វាឲ្យគងទៅលើមែឈើក្នុងព្រៃដែលមានចំពាម ឬបែកខ្នែងជាពីរ ដាក់ឲ្យវារាងទេរបន្តិច ឬជារាងចំណិតត្រសក់ ការធ្វើបែបនេះគឺងាយស្រួលក្នុងការថែទាំ និងប្រមូលផល

14021571_719771031494030_199895362969125691_n 13939568_1148989675180916_219254866756803394_n 13901555_719771114827355_786889744690221415_n 13900337_719771078160692_3074452115666214473_n

– ដាក់ក្បាលបង្គងឲ្យរាងអើតបន្តិច ដោយយកកម្ពស់ប្រមាណ​២,៥ម៉ែត្រ ហើយបែរមុខទៅរកកន្លែងស្រលះ ដាក់កន្ទុយបង្គងកម្ពស់១,២ម៉ែត្រពីដីបែរទៅរកព្រៃស៊ុបទ្រុប ការដាក់បែបនេះវាមានប្រយោជន៍ក្នុងការទាក់ទាញឃ្មុំឲ្យវាចូលកមទុំបានច្រើន

– ឈើបង្គងត្រូវរើសយកឈើខ្លឹមមិនងាយពុកផុយ ធន់នឹងកណ្តៀរស៊ី និងមានមុខកាត់ទំហំ១តឹកឡើងទៅ ប្រវែងប្រមាណ១,៥-២ម៉ែត្រ

13895489_719771094827357_2602882301151580222_n 13882694_1148989545180929_1881115286720917318_n 13880131_1148989781847572_7398227856187813698_n 13775602_1767569173491095_7236193003449565694_n

– បើបង្គងដែលធ្លាប់មានឃ្មុំមកទំម្តងហើយ នោះលើកក្រោយវានឹងមកទំទៀតដោយវាមានក្លិនរបស់វា

– ក្រោយពីរៀបបង្គងពី៣ថ្ងៃ ទៅមួយអាទិត្យ យើងត្រូវទៅពិនិត្យថាមានឃ្មុំទំឬនៅ បើមានឃ្មុំទំហើយ យើងត្រូវរង់ចាំដល់២ខែក្រោយទើបអាចប្រមូលផលបាន

13263786_1323495317667890_4966511267016939853_n 13094375_1056510087728975_229871982138577443_n 12670708_1739462572955351_5608682761676318250_n 12299329_626499757489210_8912955525863962836_n

– ពេលប្រមូលផលមិនត្រូវសម្លាប់មេ និងកូនរបស់វាទេ គឺត្រូវកាត់យកតែក្បាលទឹកបានហើយ ដោយទុកវាឲ្យកើតកូនចៅច្រើនបន្តទៀត។

11205537_626499744155878_9033880894011575026_n 10922642_1700393626853820_2378248676802540748_n 10402548_806430516141860_3389999877367252453_n 1379239_601247273243743_81285869_n

 

 

 

SHARE