សាច់គោងៀតរូបមន្តពិសេសឆ្ងាញ់អស់ទាស់!

1436

គ្រឿងផ្សំ៖ សាច់គោ ១គីឡូ (វះជាចង្វារមូល​ ឬ ជាបន្ទះក៏បានតាមចំណូលចិត្ត), ទឹកត្រី ១ ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាបាយ, ប្រេងល្ង ២ ស្លាបព្រាបាយ, ស្ករស ២ ស្លាបព្រាបាយ, បីចេង ១ ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ,ល្ងស ២-៣ ស្លាបព្រាបាយ, ម្ទេសហុយ (ដាក់ ឬមិនដាក់ក៏បាន)។

វិធីធ្វើ៖

១.យកសាច់ដែលវះហើយ និងគ្រឿងផ្សំទាំងអស់ យកទៅដាក់ច្របល់ចូលគ្នាអោយសព្វ ទុករយៈពេល ១ម៉ោង សឹមយកទៅហាលថ្ងៃ ២-៤ថ្ងៃ ជាការស្រេច។

២.យកទៅអាំង ឬចៀន សម្រាប់បរិភោគជាមួយទឹកម្រេច ឬជ្រក់ល្ហុងក៏បាន តាមចំណូលចិត្ត៕

អត្ថបទដោយ៖  ផ្សារកសិកម្មយើង – Our Agricultural Market

SHARE