វិធី​កែច្នៃ​ខោ​ខៅ​ប៊​យ​ចាស់ៗ​ដើម្បី​ដាំ​ដំណាំផ្សេងៗ

87

+ដាំ​ដោយ​ផ្នែក​ខាងលើ​នៃ​ខោ (​ចង្កេះ​)
​-ផ្នែក​ខាងលើ​នៃ​ខោ​ខៅ​ប៊​យ មាន​ទំហំ​ធំ ដែល​អាច​ងាយស្រួល​ដាក់​ដី​ដាំ​ដំណាំ​បាន​ច្រើន
-យើង​អាច​រៀបចំ​ដាំ​រុក្ខជាតិ​ជា​ដំណាំ​តូចៗ ឬ​ធំ​ល្មម ដូចជា ខ្ទឹម ជី ម្ទេស ឬ​ប៉េងប៉ោះ​ជាដើម​-វិធី​ធ្វើ គឺ​ត្រូវ​កាត់​ផ្នែក​ជើងខោ​ត្រឹម​ភ្លៅ​ចេញ រួច​ដេរ​ភ្ជិត​វិញ ដោយ​មិនបាច់​ចោះ​រន្ធ​ដើម្បីឱ្យ​ហូរ​ទឹក​ដូច​ផើងផ្កា​ឡើយ ។ បន្ទាប់​មក​ចាក់​ដី ដាក់​គ្រាប់ពូជ​ដំណាំ​ជាការ​ស្រេច
+ដាំ​ដោយ​ផ្នែក​ហោប៉ៅ​
​-ផ្នែក​ហោប៉ៅ អាច​ដាំ​ដំណាំ​លម្អ ជា​ប្រភេទ​ផ្កា​តូចៗ មាន​ពណ៌​ចម្រុះ
-យើង​មិន​អាច​ដាក់​ដាំ​រុក្ខជាតិ​ដែលមាន​ដើម​ធំៗ​បានទេ ក៏​ព្រោះ​ផ្នែក​ហោប៉ៅ​នេះ មាន​ទំហំ​តូច​ប៉ុណ្ណោះ​-វិធី​ធ្វើ គឺ​ត្រូវ​កាត់​យក​ផ្នែក​ហោប៉ៅ​ខោ​ចេញ ដោយ​ទុក​សាច់​ផ្នែក​ខាងលើ​ហោប៉ៅ​ឱ្យ​វែង ដើម្បី​ងាយស្រួល​ដាក់​ភ្ជាប់​ទៅ​នឹង​បង្គោល​ឈើ ឬ​ជញ្ជាំង ដើម្បី​ភ្ជួរ
-ចាក់​ដី​ចូល ដាក់​ដាំ​ដើម​ផ្កា បន្ទាប់មក​យក​វា​ទៅ​ចង​ភ្ជួរ​ជាប់​នឹង​ជញ្ជាំង​ជា​ការ​ស្រេច
+ដាំ​ក្នុង​ជើងខោ​
​-ផ្នែក​ជើងខោ យើង​អាច​រៀបចំ​ដាក់​ដាំ​កូន​រុក្ខជាតិ​តូចៗ​បាន ឬ​អាច​ប្រភេទ​ខ្ទឹម​យក​ស្លឹក ជាដើម​-វិធី​ធ្វើ គឺ​ត្រូវ​កាត់​យក​ផ្នែក​ជើង​ពី​ត្រឹម​ស្មងជើង​ទៅ​ចុងជើង រួច​ដេរ​ភ្ជាប់​កំណាត់​ខោ​ដែល​សេសសល់​វិញ រួច​បញ្ឈរ​ផ្នែក​ជើងខោ​ទៅលើ ដោយ​បត់ជើង​ចេញ​ក្រៅ​និង​ដាក់​ដី​ដាំ​ដំណាំ​ជា​ការ​ស្រេច
+ដាំ​ដោយ​ផ្ទៃ​ខោ​ទាំងមូល
​-ការរៀបចំ​ដាក់​ដាំ​បែបនេះ វា​អាច​នឹង​ធ្វើឱ្យ​យើង​ខាត​ដី​ច្រើន ព្រោះ​ដី​នឹង​ធ្លាក់​ទៅ​ដល់​ផ្នែក​ខាង​ចុងជើង -ចំណុច​ទី​៤​នេះ យើង​អាច​ដាំ​បាន​ដូច​ចំណុច​ទី​១​ដែរ មានន័យ​ថា យើង​អាច​ដាំ​ដំណាំ​ជា ខ្ទឹម ម្ទេស ជី ឬ​ដើម​ប៉េងប៉ោះ​ជាដើម ឬ​អាច​ដំណាំ​ធំៗ​ជាង​នេះ ក៏​ព្រោះ​ដោយសារ​តែ​វា​មាន​ដី​ច្រើន ជម្រៅ​ជ្រៅ​-វិធី​ធ្វើ គឺ​យក​ខោ​ខៅ​ប៊​យ ដេរ​ភ្ជិត​ផ្នែក​ជើង​ឱ្យ​ជិត រួច​ចាក់​ដី​បំពេញ
-បន្ទាប់មក ត្រូវ​ចង​ផ្នែក​ចង្កេះ​ខោ​ជាប់​ជាមួយ​នឹង​បង្គោល​បង្កាន់ដៃ ឬ​បង្គោល​ដំណាំ​តាម​តម្រូវការ
-ចាក់ដី​បំពេញ ដាក់​គ្រាប់ពូជ​ដំណាំ ជា​ការ​ស្រេច
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE