បច្ចេកទេសចញ្ចឹមក្តាមក្នុងស្រះស៊ីម៉ង់ត៍

603

+ការរៀបចំស្រះ
-ការចិញ្ចឹមក្តាមនៅក្នុងស្រះស៊ីម៉ង់ត៍មានភាពងាយស្រួលក្នុងការថែរក្សា និងចំណាយដើមតិច។-រកកន្លែងដែលម្លប់ ពិព្រោះក្តាមមិនចូលចិត្តអាកាសធាតុក្តៅទេ
-បន្ទាប់មកដាក់ទុយោនៅក្រោមបាតរួចយកស៊ីម៉ង់ត៍មកបៀកបាតស្រះ ទុករយៈពេល 3 ថ្ងៃរង់ចាំឲ្យស៊ីម៉ងត៍ស្ងួតល្អ។-នៅពេលដែលស៊ីម៉ង់ត៍ស្ងួតហើយ ចាក់ទឹកបញ្ចូលឲ្យពេញ រួចដាក់ដើមចេកនិងអំបិលចូលត្រាំរយៈពេល១៥ថ្ងៃ(ធ្វើបែបនេះដើម្បីសំអាតស្រះឲ្យអស់ជាតិស៊ីម៉ង់ត៍-បន្ទាប់មកបង្ហូរទឹកដែលត្រាំនោះចេញ រួចបាញ់ទឹកស្អាតលាងម្តងទៀត
-យកដីមកចាក់ដើម្បីធ្វើជាជម្រាលសំរាប់ឲ្យក្តាមនៅ-រកក្បឿងមកដាក់ដើម្បីឲ្យក្តាមពួនសង្ងំ(ធ្វើបែបនេះឲ្យក្តាមរស់នៅដូចបែបធម្មជាតិ វានិងមិនឆាប់ស្លាប់)-តាមធម្មតាក្តាមនឹងបន្តពូជក្នុងរដូវវស្សា ចំពោះក្តាមញីមួយអាចបង្កើតកូនបានរហូតដល់៥០០ក្បាល ដូច្នេះយើងអាចបំបែកទៅស្រះថ្មីសម្រាប់ការចិញ្ចឹមបន្ថែមទៀត+ការឲ្យចំណី
-អាហារដែលចំណាយថវិកាតិចគឺពងទាស្ងោរចិញ្ច្រាំជាមួយបាយ(បើបានត្រីឆៅកាន់តែល្អ គ្រាន់តែចំណាយច្រើនបន្តិច)-រយៈ៦-៨ខែយើងអាចចាប់វាលក់បានហើយ
សម្រួលអត្ថបទដោយ : ផ្សារកសិកម្មយើង

SHARE